TOP STORY | សម្ដេចធិបតី អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ព ក្នុង​ការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ

2025/06/09 09:51:31 pm        183

ភ្នំពេញ៖ ក្រោយអញ្ជើញដល់ប្រទេសបារាំងនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តអំពាវនាវ​អោយប​ណ្តា​សារ​ព័ត៌មាន​ និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិ​ត្ត​លើ​រាជ​រដ្ឋាភិបាល និង​កង​ទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ។

ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​បញ្ជាក់​សារ​ជា​ថ្មី​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា​រាជរ​ដ្ឋាភិបាល​បន្ត​រក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​រវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់​យន្ត​ការ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំង​យន្ត​ការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី និងតំបន់មុំបី។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា៖«រាជរដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ​គ្រប់យន្តការដែលមានស្រាប់ ដើម្បី​ជាឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ»។ ខ្ញុំក៏សូមអំពាវនាវអោយបណ្តាសារព័ត៌មាន និងប្រជា​ពលរដ្ឋ​របស់​យើង​សូម​រក្សា​ភាព​ស្ងៀម​ស្ងាត់ និងសូមជឿទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល និង​កងទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹក​ដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ជនរួមជាតិ ជៀសវាងការបង្កើត ឬចែក​រំលែក​ព៌ត៌​មាន​មិន​ច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំអោយ​បំប៉ោង​សភាពការណ៍​លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

តាមរយៈសារ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ចំពោះ ក្រសួងការពារជាតិ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖ ទី១ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយ​ដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ទី២ រាល់ការ​រៀប​ចំ​កម្លាំង​របស់​កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការ​ចល័ត​កម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោល​ដៅ​ត្រៀម​ខ្លួន​ការ​ពារ​បូរណ​ភាព​ទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ទី៣ កងទ័ពកម្ពុជាគាំទ្រ​ដល់​ការ​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ទី៤ កង​ទ័ព​កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​គាំទ្រ​ដល់​យន្ត​ការចរចា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​មាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខណ្ឌសីមា និង បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេស​សល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm