ក្រុមឧស្សាហកម្ម៖ ការដំឡើងពន្ធរបស់លោក Trump អាចបំផ្លាញវិស័យដែកថែបនៅអឺរ៉ុប

2025/06/09 10:07:34 pm        492

ក្រុមឧស្សាហកម្មដ៏ធំបំផុតមួយរបស់អាល្លឺម៉ង់ បានព្រមានថា ឧស្សាហកម្មដែកថែបរបស់អឺរ៉ុប ប្រឈមនឹងការបំផ្លិចបំផ្លាញឱ្យរលាយបាត់ ដោយសាររបាំងពន្ធ ៥០% របស់លោកប្រធានាធិបតីអាមេរិក Donald Trump ការចំណាយថ្លៃថាមពលខ្ពស់ និងផលិតផលដែកថែបតម្លៃថោកគរដូចភ្នំពីចិន។

លោកស្រី Ilse Henne សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមដែកថែប វិស្វកម្ម និងគីមី ThyssenKrupp របស់អាល្លឺម៉ង់ បាននិយាយថា ឧស្សាហកម្មនេះប្រឈមនឹងវិបត្តិអត្ថិភាព បន្ទាប់ពីការសម្រេចចិត្តរបស់មេដឹកនាំអាមេរិករូបនេះ កាលពីសប្តាហ៍មុន ក្នុងការដំឡើងពន្ធទ្វេដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីអត្រា ២៥% ពីមុនទៅដល់តួលេខ ៥០% បច្ចុប្បន្ន។

នៅពេលត្រូវសាកសួរនៅឯសន្និសីទមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ទៅលើថា "តើមានការភ័យខ្លាចថាឧស្សាហកម្មនេះរលាយបាត់ ឬទេ" លោកស្រីឆ្លើយថា "រឿងនោះគឺពិតណាស់"។ លោកស្រី Henne បានព្រមានថា "ប្រសិនបើឧស្សាហកម្មដែកថែបនៅអឺរ៉ុប បាត់បង់ទៅពិតមែន នោះនឹងមានការខូចខាតទ្រង់ទ្រាយធំជាច្រើន"។

គួរឱ្យដឹងថា ដែកថែប និងអាលុយមីញ៉ូម គឺជាឧស្សាហកម្មមូលដ្ឋាន ដែលជាចំណុចស្នូលសំខាន់បំផុតនៃអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីនាវាមុជទឹក យន្តហោះ និងរថយន្ត រហូតដល់ផលិតផលប្រចាំថ្ងៃដូចជា សម្ភារៈផ្ទះបាយចាំបាច់ ចានដែកអ៊ីណុក និងឧបករណ៍ប្រើប្រាស់សំខាន់ៗផ្សេងៗទៀត៕


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm