មន្រ្តីវិមានក្រឹមឡាំង៖ លោក Putin អនុញ្ញាតឱ្យមានការកែប្រែថ្មីដ៏ធំនៃកងទ័ពជើងទឹករុស្ស៊ី

2025/06/09 10:10:55 pm        492

មន្រ្តីជំនួយការរបស់វិមានក្រឹមឡាំង លោក Nikolai Patrushev បាននិយាយក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃចន្ទ (០៩ មិថុនា) នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុម័តយុទ្ធសាស្ត្រកងទ័ពជើងទឹកថ្មីមួយ ដែលមានបំណងស្តារឡើងវិញនូវជំហររបស់រុស្ស៊ី ក្នុងនាមជាមហាអំណាចដែនសមុទ្រមួយរបស់ពិភពលោក។

រុស្ស៊ី មានកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតទី៣ របស់ពិភពលោក បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក នេះបើយោងតាមចំណាត់ថ្នាក់សាធារណៈភាគច្រើន ទោះបីជាកងទ័ពជើងទឹកទីក្រុងមូស្គូ បានទទួលរងការខាតបង់ជាបន្តបន្ទាប់ក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ។

លោក Patrushev អតីតមន្ត្រីចារកម្ម KGB ដែលបម្រើការជាមួយលោក Putin នៅទីក្រុង St. Petersburg ភាគខាងជើងរុស្ស៊ី ក្នុងសម័យសូវៀត បាននិយាយថា យុទ្ធសាស្ត្រកងទ័ពជើងទឹកថ្មីនេះ -មានចំណងជើងថា "យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍនៃកងទ័ពជើងទឹករុស្ស៊ីរហូតដល់ឆ្នាំ២០៥០" - ត្រូវបានអនុម័តដោយលោក Putin កាលពីចុងខែឧសភា។

លោក Patrushev មិនផ្តល់ព័ត៌មានលម្អិតបន្ថែមពីយុទ្ធសាស្ត្រនេះទេ ប៉ុន្តែរុស្ស៊ី បានបង្កើនការចំណាយលើវិស័យការពារជាតិ និងសន្តិសុខដល់កម្រិតសង្គ្រាមត្រជាក់ ក្នុងតួលេខប្រហែលជាច្រើនភាគរយនៃផលិតផលក្នុងស្រុកសរុប។ ទិន្នន័យប្រភពបើកចំហរបង្ហាញថា រុស្ស៊ីមាននាវាមុជទឹកចំនួន ៧៩គ្រឿង រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ១៤គ្រឿង ព្រមទាំងនាវាចម្បាំង ២២២គ្រឿងផងដែរ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm