សារព័ត៌មាន New Times បានរាយការណ៍ថា ប្រទេសរ្វ៉ាន់ដា បានប្រកាសដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកកណ្តាល (ECCAS) ក្នុងការតវ៉ាចំពោះការបដិសេធរបស់អង្គការនេះ ក្នុងការអនុម័តតំណែងប្រធានប្តូរវេនសម្រាប់ឆ្នាំក្រោយនេះ។
កាសែតនេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា៖«ប្រទេសរ្វ៉ាន់ដា បដិសេធការសាកសួរអំពីសិទ្ធិរបស់ខ្លួន ដែលត្រូវបានធានាដោយអត្ថបទធម្មនុញ្ញរបស់ECCAS» ។ «នៅក្នុងស្ថានភាពនេះ ប្រទេសនេះ មិនឃើញហេតុផល ដើម្បីរក្សាសមាជិកភាពរបស់ខ្លួននៅក្នុងអង្គការដែលមុខងាររបស់ពួកគេឥឡូវនេះ ផ្ទុយនឹងគោលការណ៍ និងអត្ថប្រយោជន៍របស់ខ្លួននោះទេ។

លើសពីនេះទៅទៀត រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចេញលិខិតមួយ ទៅកាន់ប្រធានសហភាពអាហ្វ្រិក ដោយបានតវ៉ាអំពីសកម្មភាពខុសច្បាប់របស់ ECCAS។
សម័យប្រជុំ ECCAS កាលពីថ្ងៃសៅរ៍ បានសម្រេចចិត្តបន្តអាណត្តិប្រធានរបស់អេក្វាទ័រហ្គីណេ មួយឆ្នាំ ទៀត។ ទោះយ៉ាងណាក៏ដោយ នៅក្រោមធម្មនុញ្ញរបស់អង្គការមនេះ គណៈប្រធានរយៈពេលមួយឆ្នាំត្រូវបានបង្វិលក្នុងចំណោមប្រទេសសមាជិករបស់ខ្លួន។ នៅក្នុងសម័យប្រជុំថ្ងៃសៅរ៍ ប្រទេសអេក្វាទ័រហ្គីណេ ត្រូវប្រគល់តំណែងប្រធានទៅប្រទេសរ៉្វាន់ដា ប៉ុន្តែការសម្រេចនេះ ត្រូវបានជំទាស់ដោយប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចំពេលមានការអះអាងចុងក្រោយថា ប្រទេសជិតខាងរ៉្វាន់ដា គាំទ្រក្រុមឧទ្ទាមដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងកើតរបស់ប្រទេសកុងហ្គោ។
ដោយត្រូវបង្កើតឡើងក្នុងឆ្នាំ ១៩៨៣ និងមានទីស្នាក់ការនៅទីក្រុង Librevilleនៃប្រទេសហ្កាបុង ECCAS រួមមានប្រទេសអង់ហ្គោឡា ប៊ូរុនឌី ហ្គាបុង កុងហ្គោ កាមេរូន សាធារណរដ្ឋកុងហ្គោ ប្រទេស Sao Tome and Principe ឆាដ អេក្វាទ័រហ្គីណេ។ ប្រទេសរ៉្វាន់ដា ក៏ជាសមាជិករបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន។
