តម្រូវការម៉ាស៊ីនត្រជាក់កើនឡើង ខណៈឥណ្ឌាត្រៀមប្រឈមរលកកម្ដៅច្រើនថ្ងៃជាងមុន នៅឆ្នាំ២០២៥

2025/06/09 11:14:00 pm        67

នាង Sheetal Kumari និងគ្រួសាររបស់នាង ធ្លាប់ស៊ាំក្នុងការរស់នៅដោយមិនមានម៉ាស៊ីនត្រជាក់រហូតដល់ផ្ទះរបស់ពួកគេមិនអាចទ្រាំទ្របាន កំឡុងខែរដូវក្តៅ នៅពេលដែលសីតុណ្ហភាពអតិបរមាជាមធ្យមឡើងខ្ពស់ដល់ជិត ៤០អង្សាសេ។

និស្សិតអាយុ ២១ឆ្នាំរូបនេះ រស់នៅក្នុងតំបន់មានសំណង់មិនរៀបរយក្នុងតំបន់ជាយក្រុងរបស់ទីក្រុងញូវដេលី (New Delhi) ជាកន្លែងដែលផ្ទះជាច្រើនត្រូវបានសាងសង់យ៉ាងប្រញាប់ប្រញាល់ ក្នុងទីធ្លាតូចចង្អៀតគ្មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

សម្រាប់ពួកគេ កម្ដៅរដូវក្តៅ គឺមិនសូវជាល្អប្រសើរនោះឡើយ ពោលគឺវាជាការគំរាមកំហែងដល់សុខភាព។ នាង Sheetal បានប្រាប់សារព័ត៌មាន CNA ថា៖ «ប្អូនស្រីរបស់ខ្ញុំត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយសារកម្ដៅក្ដៅខ្លាំងដ៏គ្រោះថ្នាក់។ បន្ទាប់ពីមានរឿងនោះ ពួកយើងសម្រេចចិត្តដាក់ម៉ាស៊ីនត្រជាក់»។

ឥឡូវនេះ គ្រួសារនេះជួលម៉ាស៊ីនត្រជាក់ ២គ្រឿងក្នុងតម្លៃប្រហែល ៣៥០ដុល្លារ សម្រាប់រយៈពេល ៣ខែនៅរដូវក្តៅ។ នាង Sheetal បាននិយាយថា ការធ្វើបែបនេះជួយសន្សំប្រាក់ពួកគេ ដោយសារការទិញ នឹងនាំឲ្យចំណាយទ្វេដង ដោយមានទាំងការចំណាយលើការសម្អាត និងការថែទាំបន្ថែមទៀត។

ឥណ្ឌាកំពុងត្រៀមប្រឈមនឹងរលកកម្ដៅច្រើនថ្ងៃជាងមុនទ្វេដង នាឆ្នាំនេះ ទោះបីជាមានព្យុះផ្គររន្ទះ នាពេលថ្មីៗនេះ នាំឲ្យមានភាពធូរស្រាលខ្លះៗក៏ដោយ។ ការកើនឡើងនេះបានជំរុញឲ្យប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ក្លាយជាទីផ្សារដែលមានតម្រូវការម៉ាស៊ីនត្រជាក់លឿនបំផុតរបស់ពិភពលោក។ ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា ឥណ្ឌានឹងមានម៉ាស៊ីនត្រជាក់ច្រើនជាង ១ពាន់លានគ្រឿងដែលកំពុងដំណើរការនៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm