ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនបានកំពុងសិក្សាលើការអនុវត្តកាពត្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម ជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិក ( E-Commerce ) នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ពាក់ពន្ធចំណូលពន្ធពិតជាមានសារៈខាន់ណាស់ សម្រាប់យកទៅចំណាយលើការអភិវឌ្ឍការវិនិយោគ និងចំណាយលើការរក្សាសន្តិសុខប្រទេសជាតិជាដើម ហើយចំណូលទាំងអស់នេះ ពិតជាចៀសមិនផុតពីការចូលរួមពីប្រជាពលរដ្ឋនោះឡើយ។
ឯកឧត្តម បន្តថា ដើម្បីជម្រុញការប្រមូលចំណូលពន្ធដោយតម្លាភាព និងពង្រឹងការកែទម្រង់វិស័យពន្ធដារ ក៏ដូចការពង្រឹងកែទម្រង់របស់រាជរដ្ឋាភិបាល លើប្រព័ន្ធ E-Commerce, ចំពោះការបង់អាករតម្លែបន្ថែមនេះ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដូច្នេះចំពោះប្រតិបត្តិករដែលធ្វើអាជីវកម្មលើផ្នែកនេះ សូមមកចុះបញ្ជី និងគោរពតាមបទបញ្ហានានាជាធរមាន ។
តាមរយៈនៃការចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្មីនេះ ឃើញមានក្រុមហ៊ុនលំដាប់ពិភពលោកដូចជា ក្រុមហ៊ុនណេសផ្លិច Facebook, Google និងក្រុមហ៊ុន Amazon ជាដើម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងមកពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានពន្ធដារជាបណ្តើរៗហើយ ខណៈដែលកម្ពុជានឹងអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិករធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិតត្រូនិកនេះ។
សូមបញ្ជាក់ថា៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តអាករលើតម្លៃបន្ថែម ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០២១ ខាងមុខនេះ ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច ដែលផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកជាប់ពន្ធអនិវាសនជន (ឬប្រតិបត្តិករក្រៅប្រទេស) ដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា ១០% ពីបុគ្គលនិវាសនជន ដែលមិនបានចុះបញ្ជីតាមរបបស្វ័យប្រកាស និងត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នឹងត្រូវបំពេញព័ត៌មានលម្អិត និងបង់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី