ទីក្រុងតេអេរ៉ង់ អាចនឹងពិចារណាឡើងវិញអំពីទំនាក់ទំនងជាមួយ IAEA បើសិនសេចក្តីសម្រេចប្រឆាំង អ៊ីរ៉ង់ត្រូវបានអនុម័ត

2025/06/10 12:58:28 am        62

អ្នកនាំពាក្យអង្គការថាមពលបរិមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi បាននិយាយថា អ៊ីរ៉ង់អាចនឹងពិចារណាឡើងវិញនូវទំនាក់ទំនងរបស់ខ្លួន ជាមួយទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ប្រសិនបើក្រុមប្រឹក្សាភិបាលរបស់អង្គការនេះ អនុម័តសេចក្តីសម្រេចអវិជ្ជមានទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

ដោយអត្ថាធិប្បាយអំពីសក្តានុពលនៃការអនុម័តសេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA នាពេលខាងមុខ លោកបានថ្លេងថា៖«យើងបានព្រមានពួកគេកាលពីលើកមុន ប៉ុន្តែពួកគេមិនស្តាប់យើងទេ ហើយយើងបានបង្កើនការផលិតអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ដល់ ៦០% ចំនួន ៧ ដង។ ឥឡូវនេះ យើងក៏មានបញ្ជីនៃជំហានសងសឹក និងបានជូនដំណឹងដល់ពួកគេរួចហើយ។ ជាក់ស្តែង ទីភ្នាក់ងារនេះ មិនគួររំពឹងថា អ៊ីរ៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការស្ថាបនាដូចពីមុនទេ» ។

នៅថ្ងៃទី ៣១ ខែឧសភា សារព័ត៌មាន AFP បានដកស្រង់ទិន្នន័យពីរបាយការណ៍សម្ងាត់របស់ IAEA ដែលបង្ហាញថា ប្រទេសអ៊ីរ៉ង់ បានបង្កើនការផលិតអ៊ុយរ៉ានីញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់របស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់ បានអះអាងថា ឯកសារនេះ «មិនឆ្លុះបញ្ចាំងពីកម្រិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ» រវាងទីភ្នាក់ងារ និងសាធារណរដ្ឋនេះ ដោយចោទប្រកាន់ IAEA ថា ពឹងផ្អែកលើ «ឯកសារក្លែងក្លាយដែលផ្តល់ដោយអ៊ីស្រាអែល»។

អគ្គនាយក IAEA លោក Rafael Grossi បានការពាររបាយការណ៍នេះ ដោយបញ្ជាក់ថា ឯកសារនេះ គឺមិនលម្អៀង និងផ្អែកលើការរកឃើញជាក់ស្តែងពីក្រុមអធិការកិច្ច។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        28
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm