អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការICC

2025/06/10 01:00:34 am        64

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយហៅការសម្រេចនេះថា ជា «កម្រិតទាបថ្មី» សម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Baghaei បានប្រតិកម្មទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងចៅក្រម ICC ចំនួន ៤រូប។ ចំណាត់ការនេះ បានធ្វើឡើងនៅក្នុងការសងសឹកចំពោះការចេញដីកាចាប់ខ្លួនរបស់តុលាការនេះសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងការសម្រេចចិត្តកន្លងមកក្នុងការបើកសំណុំរឿងមួយអំពីឧក្រិដ្ឋកម្មសង្គ្រាមដោយទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក Baghaei បាននិយាយថា សកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម និងបៀតបៀនចៅក្រម និងបុគ្គលិករបស់ ICC សម្រាប់ការកាន់អំណាចតុលាការរបស់ពួកគេ គឺជាកម្រិតទាបថ្មីមួយ និងជាប្រព័ន្ធមួយដែលពេញចិត្តយ៉ាងខ្លាំងចំពោះការជំរុញគោលនយោបាយការបរទេសរបស់ខ្លួនតាមរយៈការបង្ខិតបង្ខំ និងការគំរាមកំហែង ។

លោកបានអះអាងបន្ថែមទៀតថា សហរដ្ឋអាមេរិក នៅតែបន្តបំពានអំណាចរបស់ខ្លួន ដោយភ្ជាប់វាទៅនឹងការបោះឆ្នោតរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងបញ្ឈប់ «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កាហ្សា។

លោក Baghaei បានបន្ថែមថា ការដាក់ទណ្ឌកម្មលើចៅក្រម ICC បានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជា    «អ្នកសមគំនិតដ៏យូរអង្វែង និងជាប់លាប់បំផុត» នៅក្នុង «ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា»។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        8
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm