រដ្ឋនានា ថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា

2025/06/10 01:39:55 am        60

រដ្ឋនានា នាថ្ងៃចន្ទ (ទី៩ ខែមិថុន) បានថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្តល់ជំនួយដែលកំពុងឆ្ពោះទៅកានតំបន់ហ្កាហ្សា ដោយមានសកម្មជនអន្តរជាតិជិះនៅលើនោះ។

នាវាទេសចរណ៍ដែលមានទង់ជាតិអង់គ្លេសឈ្មោះ Madleen ប្រតិបត្តិការដោយអង្គការ Freedom Flotilla Coalition ដែលគាំទ្រប៉ាឡេស្ទីន មានបំណងផ្តល់ជំនួយជានិមិត្តរូបដល់តំបន់ហ្កាហ្សា នៅយប់ថ្ងៃចន្ទនេះ និងលើកកម្ពស់ការយល់ដឹងជាអន្តរជាតិ អំពីវិបត្តិមនុស្សធម៌ នៅទីនោះ។

អ៊ីរ៉ង់បានពណ៌នាចំណាត់ការរបស់អ៊ីស្រាអែលថា ជាទង្វើចោរប្លន់។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ថា៖ «ការប្រើកម្លាំងលើក្រុមមនុស្សធម៌នេះ ដោយសារវាបានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ ត្រូវបានចាត់ទុកថា ជាទម្រង់នៃទង្វើចោរប្លន់ នៅក្រោមច្បាប់អន្តរជាតិ»។

ចំណែកប្រទេសទួរគីបានថ្កោលទោសការរឹបអូសនាវាផ្ដល់ជំនួយរបស់អ៊ីស្រាអែលនេះ ដែលខ្លួនបាននិយាយថា កំពុងដឹកពលរដ្ឋទួរគី ក៏ដូចជាសកម្មជន នាង Greta Thunberg ក្នុងចំណោមនាវិក ១២រូប ដោយបានហៅទង្វើនេះថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

គួរបញ្ជាក់ថា នាវា Madleen បានចាកចេញពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី១ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹង អំពីកង្វះខាតស្បៀងអាហារ នៅតំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិ បានពិពណ៌នាថាជា «កន្លែងស្រេកឃ្លានបំផុត នៅលើផែនដី» ដោយប្រជាជនទាំងអស់ប្រឈមនឹងគ្រោះទុរ្ភិក្ស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ Freedom Flotilla Coalition បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល «បានស្ទាក់ចាប់» នាវានេះ នៅក្នុងដែនទឹកអន្តរជាតិ នៅវេលាម៉ោង ១:០២នាទី ម៉ោងសកល នៅពេលដែលវាកំពុងទៅកាន់តែកៀកតំបន់ហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm