សមាជិកនាវិក ៤នាក់ បាត់ខ្លួន ក្រោយមានអគ្គិភ័យឆេះនៅលើនាវា ម្ដុំឆ្នេររបស់ឥណ្ឌា

2025/06/10 02:09:39 am        69


សមាជិកនាវិក ៤នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីមានអគ្គិភ័យនៅលើនាវាកុងតឺន័រចុះបញ្ជី ក្នុងប្រទេសសិង្ហបុរី ដោយហេតុការណ៍នេះ កើតឡើងនៅឯម្ដុំឆ្នេររបស់ប្រទេសឥណ្ឌា នាថ្ងៃចន្ទ (ទី៩ ខែមិថុនា)។

អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះ បានមាននៅម៉ោងប្រហែល ១២:៣០នាទី ក្រោយថ្ងៃត្រង់ ខណៈដែលនាវា Wan Hai 503 ស្ថិតនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Azhikkal ក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា។ មានសមាជិកនាវិក ២២នាក់នៅលើនាវានោះ។

អមដោយការបន្ថែមថា មានសេចក្ដីរាយការណ៍ពីការរងរបួសដែរនោះ MPA បានបញ្ជាក់ថា «សមាជិកនាវិកចំនួន ១៨នាក់ ត្រូវបានជួយសង្គ្រោះ ហើយកំពុងត្រូវបានផ្ទេរពីទូកសង្គ្រោះទៅកាន់នាវាឆ្លងកាត់ក្បែរនោះ។ មិនមានជនជាតិសិង្ហបុរីនៅលើនាវានោះទេ»។

MPA បានឲ្យដឹងទៀតថា ឆ្មាំល្បាតឆ្នេរ និងកងទ័ពជើងទឹកឥណ្ឌា កំពុងផ្តល់ជំនួយដល់នាវិក ក៏ដូចជាធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ សម្រាប់អ្នកបាត់ខ្លួន។ នាវាកុងតឺន័រនេះគ្រប់គ្រងដោយក្រុមហ៊ុន Wan Hai Lines (សិង្ហបុរី)៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm