ប្រធានាធិបតីថ្មីរបស់ប៉ូឡូញសង្ឃឹមថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំហុងគ្រីលោក Orban

2025/06/10 02:27:06 am        64


អំឡុងពេលផ្ដល់បទសម្ភាសន៍ក្រៅប្រទេសលើកដំបូងរបស់លោក ប្រធានាធិបតីប៉ូឡូញទើបជាប់ឆ្នោតថ្មី គឺលោក Karol Nawrocki បានប្រាប់ទស្សនាវដ្តីហុងគ្រីថា ប្រទេសហុងគ្រី គឺជាដៃគូដ៏សំខាន់ សម្រាប់ប្រទេសប៉ូឡូញ ដោយបន្ថែមថា លោកនឹងកសាងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ តាមរយៈក្រុម Visegrad។

គួរដឹងថា ក្រុម Visegrad ដែលរួមមានប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងសាធារណៈរដ្ឋឆេក បានបាត់បង់ឥទ្ធិពល បន្ទាប់ពីក្រុមចម្រុះសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បានឡើងកាន់អំណាចនៅឆ្នាំ២០២៣ ជំនួសក្រុមជាតិនិយម គឺគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។

អ្នករិះគន់អឺរ៉ុប លោក Nawrocki បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៉ូឡូញ ក្នុងខែនេះ ដោយផ្តល់នូវផលប៉ះពាល់ដ៏ធំមួយដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកណ្តាលនិយមរបស់លោក Donald Tusk ដើម្បីពង្រឹងទិសដៅគាំទ្រអឺរ៉ុបរបស់ទីក្រុងវ៉ាសូវី។

កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក លោក Orban បាននិយាយថា ជ័យជម្នះរបស់លោក Nawrocki គឺ «លទ្ធផលល្អប្រសើរណាស់» ដោយសាទរដល់ជោគជ័យរបស់សម្ព័ន្ធមិត្តនៃប្រធានាធិបតីអាមេរិក លោក Donald Trump។

ក្នុងបទសម្ភាសន៍នោះ លោក Nawrocki បានប្រាប់សារព័ត៌មានហុងគ្រី Mandiner ថា៖ «ប្រទេសហុងគ្រីគឺជាដៃគូដ៏សំខាន់ សម្រាប់ប៉ូឡូញ។ យើងកំពុងប្រឈមនឹងការងារធ្ងន់ធ្ងរ ដូចជាការកសាងក្រុម Visegrad ដែលនឹងក្លាយជាទម្រង់ដ៏សំខាន់ សម្រាប់ខ្ញុំ ក៏ដូចជាការពង្រឹង (សម្ព័ន្ធភាពយោធា) ព្រំដែនខាងកើតរបស់អង្គការណាតូ និងក្រុម Bucharest Nine»។

លោកបានបន្ថែមថា៖ «ខ្ញុំពិតជាមានបំណងចង់ជួបលោកនាយករដ្ឋមន្ត្រី Viktor Orban ដែលជាអ្នកនយោបាយដ៏មានប្រសិទ្ធភាពមួយរូប ដូចដែលត្រូវបានបង្ហាញក្នុងលទ្ធផលបោះឆ្នោតម្តងហើយម្តងទៀតរបស់លោក នៅប្រទេសហុងគ្រី។ ហើយខ្ញុំពឹងផ្អែកលើការមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយលោក ក៏ដូចជាប្រទេសដទៃទៀតដែរ ដើម្បីផលប្រយោជន៍ក្នុងតំបន់»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        18
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm