កិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន នៅចក្រភពអង់គ្លេស គ្រោងនឹងបន្តដល់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះ

2025/06/10 03:54:21 pm        279

កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គ្រោងនឹងបន្តដល់ថ្ងៃទីពីរ នៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស ខណៈបណ្ដាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ បានស្វះស្វែងរកដំណោះស្រាយជម្លោះពាណិជ្ជកម្មដ៏ជូរចត់ ដែលបានពង្រីកចាប់ពីការដំឡើងពន្ធទៅមក រហូតដល់ការរឹតបន្តឹងលើរ៉ែកម្រ ដែលគំរាមកំហែងបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងពន្យឺតកំណើនសេដ្ឋកិច្ច។

កិច្ចពិភាក្សាថ្ងៃទីមួយនៅឯវិមាន Lancaster House ដែលជាវិមានរដ្ឋាភិបាលចក្រភពអង់គ្លេសដ៏ស្រស់បំព្រង បានបញ្ចប់នៅពេលយប់កាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ឱ្យបន្តនៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារ ១០ មិថុនា នេះ នេះបើតាមប្រភពពីសហរដ្ឋអាមេរិកដែលដឹងពីកិច្ចចរចា។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងព្យាយាមស្តារឡើងវិញនូវកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ដើម្បីបន្ថយភាពតានតឹងពាណិជ្ជកម្មក្នុងរយៈពេលខ្លី និងធ្វើឱ្យទីផ្សារស្ងប់ស្ងាត់។ ចាប់តាំងពីពេលនោះមក អាមេរិកបានចោទដាក់ចិន ថាបានដើរយឺតក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសជុំវិញការនាំចេញរ៉ែកម្រ ចំណែកទីក្រុងប៉េកាំង ចោទដាក់អាមេរិកវិញថាបានរំលោភលើកិច្ចព្រមព្រៀង។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានដាក់ការជំរុញជាវិជ្ជមានលើកិច្ចពិភាក្សា ដោយនិយាយថា ជំនួបកំពុងដំណើរការល្អ ហើយលោកកំពុង "ទទួលបានរបាយការណ៍ល្អៗ" ពីក្រុមមន្រ្តីអាមេរិក នៅទីក្រុងឡុងដ្រ៍។ កិច្ចពិភាក្សានៅអង់គ្លេសនេះ បានកើតឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចទាំងពីរ ដែលកំពុងបង្ហាញសញ្ញានៃភាពតានតឹងពីការដំឡើងពន្ធរបស់លោក Trump ចាប់តាំងពីការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងខែមករាមក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm