អាមេរិក ដាក់ពង្រាយកងម៉ារីនទៅទីក្រុង Los Angeles ខណៈលោកTrump គាំទ្រការចាប់ខ្លួនអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា

2025/06/10 04:12:11 pm        304

យោធាសហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតដល់ទាហានឆ្មាំជាតិបន្ថែមទៀតអាចទៅដល់ទៅនោះ ជាការកត់សម្គាល់ការកើនឡើងមួយផ្សេងទៀតក្នុងការឆ្លើយតបរបស់លោកប្រធានាធិបតី Donald Trump ទៅនឹងការចេញតវ៉ានៅតាមដងផ្លូវ ជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។

ទីបញ្ជាការភាគខាងជើងរបស់សហរដ្ឋអាមេរិក បាននិយាយថា ទាហានមួយក្រុមនឹងត្រូវបានបញ្ជូនទៅដើម្បីជួយការពារទ្រព្យសម្បត្តិសហព័ន្ធនិងបុគ្គលិក រហូតដល់ទាហានឆ្មាំជាតិបន្ថែមទៀតអាចទៅដល់កន្លែងធ្វើបាតុកម្ម។ សម្រាប់ពេលនេះ រដ្ឋបាលរបស់លោក Trump ពុំទាន់បានយកមកប្រើប្រាស់នូវច្បាប់ បង្ក្រាបការបះបោរ ដែលនឹងអនុញ្ញាតឱ្យទាហានចូលរួមដោយផ្ទាល់នៅក្នុងការអនុវត្តច្បាប់ស៊ីវិលនៅឡើយទេ នេះបើយោងតាមមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ភាពតានតឹង បានកើនឡើង ចាប់តាំងពីលោក Trump បានចាប់ផ្តើមដាក់ពង្រាយឆ្មាំជាតិ ជាចំណាត់ការមួយដែលក្រុមអ្នកប្រជាធិបតេយ្យ បានចាត់ទុកថាជាការបង្កហេតុមិនចាំបាច់បន្ទាប់ពីការចេញតវ៉ានៅតាមដងផ្លូវបានផ្ទុះឡើងក្នុងការឆ្លើយតបទៅនឹងការឆ្មក់បង្ក្រាបអន្តោប្រវេសន៍នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។ វាជាចំណុចក្តៅបំផុតមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ដើម្បីនិរទេសជនអន្តោប្រវេសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកគិតថាគ្មានជម្រើសអ្វីក្រៅពីចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពដើម្បីទប់ស្កាត់អំពើហិង្សាមិនឲ្យរាលដាលហួសពីការគ្រប់គ្រង។ លោក បានគាំទ្រការលើកឡើងរបស់មន្ត្រីព្រំដែន ថាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom អាចត្រូវបានចាប់ខ្លួន បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បាននិយាយថារដ្ឋកាលីហ្វ័រនីញ៉ាកំពុងប្តឹងដើម្បីរារាំងការដាក់ពង្រាយឆ្មាំជាតិ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        142
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        183
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm