នាវាដឹកជំនួយទៅហ្កាហ្សា ដែលអ៊ីស្រាអែលរឹបអូស បន្តជាប់នៅអ៊ីស្រាអែលរួមទាំងសកម្មជន Greta Thunberg

2025/06/10 04:52:28 pm        218

ក្រុមការងារដែលត្រូវបានឃុំខ្លួនរបស់នាវាដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា ក្រោយត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែលកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចូលចតនៅកំពង់ផែ Ashdod របស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ នេះបើយោងតាមក្រសួងការបរទេសរបស់អ៊ីស្រាអែល។

ក្រសួងការបរទេសខាងលើបាននិយាយថា អ្នកនៅលើនាវាដឹកជំនួយឈ្មោះ Madleen រួមទាំងលោកស្រី Greta Thunberg សកម្មជនអាកាសធាតុរបស់ប្រទេសស៊ុយអែត និងសកម្មជនល្បីៗ ផ្សេងទៀត បានទទួលការពិនិត្យសុខភាពកាលពីល្ងាចថ្ងៃចន្ទ។

នៅពេលទៅដល់កំពង់ផែ Ashdod ក្រុមសកម្មជន ត្រូវបានគេនាំទៅបន្ទប់មួយដើម្បីដាក់បញ្ចាំងសកម្មភាពភ័យរន្ធត់ដែលកត់ត្រាការសម្លាប់រង្គាលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ធ្វើឡើងដោយក្រុមហាម៉ាស នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz ។

លោក Katz បានអះអាងថា នៅពេលពួកគេបានឃើញរឿងនោះ ពួកគេបានបដិសេធមិនបន្តមើលទេ។

លោក Katz បានចោទប្រកាន់លោកស្រី Greta និងក្រុមការងារផ្សេងទៀតលើនាវានោះ ថាមិនអើពើនឹងអំពើឃោរឃៅរបស់ក្រុមហាម៉ាស ដោយបិទភ្នែករបស់ពួកគេចំពោះការពិត ។

សម្ព័ន្ធ Freedom Flotilla (FFC) បាននិយាយថា យោធាអ៊ីស្រាអែលបានវាយប្រហារ និងឡើងលើនាវាដោយខុសច្បាប់ ខណៈនាវាMadleen កំពុងព្យាយាមផ្តល់ជំនួយដល់តំបន់ហ្កាហ្សា ជាទីដែលមានសង្រ្គាមជាង ៦០០ ថ្ងៃ និងការរារាំងជំនួយទាំងអស់របស់អ៊ីស្រាអែលរយៈពេល១១ សប្តាហ៍ បានរុញច្រានប្រជាជន២,១លាននាក់នៃដែនដីរងការឡោមព័ទ្ធនិងទម្លាក់គ្រាប់បែកឥតឈប់នេះឱ្យធ្លាក់កាន់តែជ្រៅទៅក្នុងវិបត្តិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm