មន្ត្រីចាប់ផ្ដើមចុះប្រមូលទិន្នន័យសម្រាប់ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៥

2025/06/10 05:00:14 pm        595

មន្ត្រីនៃក្រសួងផែនការ ចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមចុះទៅតាមខ្នងផ្ទះ ដើម្បីសម្ភាសប្រមូលទិន្នន័យសម្រាប់ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៥។ ការងារចុះសម្ភាសប្រមូលទិន្នន័យនេះ អនុវត្តលើគ្រួសារគំរូជាង ១២ ០០០គ្រួសារដែលត្រូវបានជ្រើសរើសទូទាំងប្រទេស។

មន្ត្រីចុះសម្ភាស និងមន្ត្រីត្រួតពិនិត្យនៃក្រសួងផែនការ បានចាប់ផ្ដើមចុះសម្ភាសប្រមូលទិន្នន័យនៅតាមខ្នងផ្ទះ ចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥នេះ រហូតដល់ដើមខែ មិថុនា ឆ្នាំ ២០២៦ខាងមុខ។ ការប្រមូលទិន្នន័យសម្រាប់ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៥ ជាការផ្លាស់ប្ដូរថ្មី ដោយប្រើប្រាស់ ម៉ាស៊ីនថាបប្លេតទាំងស្រុងដើម្បីពន្លឿនការងារ និងបញ្ចៀសកំហុសឆ្គងនានា។

ក្នុងការចាប់ផ្ដើមការងារប្រមូលទិន្នន័យថ្ងៃដំបូងនេះ លោក យិត វុទ្ធី ជាមន្ត្រីត្រួតពិនិត្យដែលចុះផ្ទាល់ជាមួយមន្ត្រីសម្ភាសនៅទីតាំងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លើកឡើងថាការងារប្រមូលទិន្នន័យនេះ ជាដំណាក់កាលសំខាន់ ដែលក្រុមការងារត្រូវប្រមូលទិន្នន័យឱ្យបានគ្រប់ទៅតាមតារាងសំណួរ។

លោកថា ការសម្ភាសប្រមូលទិន្នន័យចំណាយពេលវេលាច្រើនសម្រាប់គ្រួសារគំរូនីមួយៗ ដោយមានរហូតដល់ប្រមាណ ១ ០០០សំណួរ ហើយសំណួរខ្លះអាចមានតំណាងគ្រួសារតែម្នាក់ឆ្លើយជំនួស និងមានសំណួរខ្លះ ត្រូវសួរសមាជិកគ្រួសារនីមួយៗ ទើបទទួលបានព័ត៌មានដែលអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៥ត្រូវការ។

សម្រាប់ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចនេះ ជាកិច្ចការសំខាន់ ដែលវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ អនុវត្តរៀងរាល់ពីរឆ្នាំម្ដង។ លទ្ធផលនៃអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ជាទិន្នន័យសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការសម្រាប់ការបង្កើតគោលនយោបាយ គណនាភាពក្រីក្រ គណនាកំណើនសេដ្ឋកិច្ចជាតិ និងប្រើប្រាស់ក្នុងគោលដៅជាច្រើនផ្សេងទៀត។

ការងារអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជានេះ អនុវត្តតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០មកម្លេះ ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ និងបន្តរហូតដល់បច្ចុប្បន្នក្រោមការចំណាយថវិកាទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការបន្តជួយគាំទ្របច្ចេកទេសពីដៃគូ។ អត្ថបទ៖គឹមហុក   

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm