ការតវ៉ាប្រឆាំងការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍នៅLos Angelesចូលថ្ងៃទី៤ខណៈមនុស្សជាង៥០នាក់ត្រូវចាប់ខ្លួន

2025/06/10 05:27:50 pm        286

ទាហានឆ្មាំជាតិរាប់រយនាក់បានទៅដល់កណ្តាលទីក្រុង Los Angeles រដ្ឋ California កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីប្រធានាធិបតីTrump បានបញ្ជាឱ្យដាក់ពង្រាយនិងត្រៀមប្រមាណ២.០០០នាក់បន្ថែមទៀត បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងហិង្សាជាច្រើនថ្ងៃរវាងមន្ត្រីអនុវត្តច្បាប់ និងក្រុមអ្នកតវ៉ាចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន។បាតុកម្មជាបន្តបន្ទាប់បានផ្ទុះឡើងក្រោយប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ជាច្រើន ត្រូវបានធ្វើឡើងនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងកាលពីថ្ងៃសុក្រ។

ស្នងការនគរបាលក្រុង Los Angeles បានបញ្ជាក់ថា មនុស្ស ៥០ នាក់ត្រូវបានចាប់ខ្លួនរហូតមកដល់ពេលនេះភាគច្រើនជាក្រុមបាតុករដែលមិនព្រមបំបែកជួរ  បន្ទាប់ពីការតវ៉ាដែលបានឈានដល់ការបិទតំបន់ជាច្រើនក្នុងទីក្រុង LA រួមទាំងផ្លូវ 101 Freeway ផងដែរ។ អ្នកនាំពាក្យនគរបាលបាននិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួន ត្រូវបានចោទប្រកាន់សម្រាប់ឧក្រិដ្ឋកម្មផ្សេងៗគ្នា រួមទាំងការមិនព្រមបំបែកជួរ ការវាយប្រហារដោយអាវុធទៅលើមន្ត្រីនគរបាល ការលួច និងការដុតបំផ្លាញជាដើម។មន្ត្រីប្រាំនាក់បានរងរបួសក្នុងអំឡុងពេលព្រឹត្តិការណ៍កាលពីចុងសប្តាហ៍មុននេះ ។៣នាក់ត្រូវបានគេព្យាបាលនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសស្រាល។

ស្នងការនគរបាលដដែល និងនាយកដ្ឋានតម្រួតប្រចាំសង្កាត់ LA បានប្រកាសថាការជួបជុំនេះខុសច្បាប់ ហើយបានបញ្ជាឱ្យមនុស្សត្រឡប់ទៅផ្ទះវិញ។អស់រយៈពេលបួនថ្ងៃជាប់ៗគ្នា ហ្វូងបាតុករដ៏ធំបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Los Angeles ដោយភាគច្រើននៃបាតុកម្មរបស់ពួកគេធ្វើឡើងនៅខាងក្រៅអគារសហព័ន្ធ Robert Young ។ ទោះបីជាការជួបជុំកាលពីរសៀលថ្ងៃចន្ទភាគច្រើនជាការតវ៉ាស្ងៀមស្ងាត់ក៏ដោយ ស្ថានការណ៍បានកើនឡើងនៅម៉ោងប្រហែល ៥ និង៣០ នាទីល្ងាច នៅពេលមន្រ្តីស្នងការនគរបាល LAPD បានចាប់ផ្តើមរុញហ្វូងមនុស្សចេញពីតំបន់នោះ ហើយមានការប៉ះទង្គិចគ្នា ជាបន្តបន្ទាប់រវាងអ្នកតវ៉ាមួយចំនួន និងកងកម្លាំងនគរបាល ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm