មន្រ្តីជំនាញចិន នឹងចាប់ផ្តើមពិនិត្យ​គុណភាព ចម្ការ និងកន្លែងវេចខ្ទប់មៀនប៉ៃលិន ដើម្បីនាំចេញទៅចិន

2021/12/23 06:33:50 pm        891

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណឹងនេះ ពិតជាល្អប្រពៃណាស់សម្រាប់វិស័យឯកជន ដែលមានបំណងចង់នាំចេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្បុជា​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិតចិន ​ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងថា ដើម្បីមានលទ្ធភាព​ចរចា​បើកទីផ្សារឱ្យបានលឿនឈាន​ដល់ការ​អនុញ្ញាត​នាំចូលទៅប្រទេសចិន ​ចាំបាច់​ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្ដង់ដារ​គុណភាព ​និងសុវត្ថិភាពឱ្យបានពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេស​ដាំដុះ​តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់​សម្លាប់​សមាសភាពចង្រៃតាមស្តង់ដារ ​កំណត់ឱ្យបានគ្រប់គ្រាន់។

ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា ជាការឆ្លើយតប អគ្គរដ្ឋបាលគយចិន បានយល់ព្រមអនុវត្ត​ដំណើរ​ការ​វាយតម្លៃវិភាគ ​ហានិភ័យ​លើមៀនប៉ៃលិនពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំ​របស់​ក្រសួងកសិកម្ម ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិន​ប្រចាំនៅ​កម្ពុជាផងដែរ។

ប្រភពដដែល បានលើកឡើងបន្តថា ដំណើរការវាយតម្លៃវិភាគហានិភ័យលើផ្លែមៀនប៉ៃលិន គ្រោង​នឹង​ប្រព្រឹត្តនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខ ដោយធ្វើការជ្រើសរើស​សម្រិត​សម្រាំង​យក​ចម្ការមួយចំនួន ​ជាតំណាង ​និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង ដែល​បច្ចុប្បន្ន​នេះ​មាន​រោងចក្រតែមួយបានសាង់សង់​រួច​ មានទីតាំង​នៅក្នុងខេត្តប៉ៃលិន ដើម្បីវាយតម្លៃ​បញ្ចប់​ដំណាក់កាលវិភាគ​ហានិភ័យ​ មុននឹងបន្តនីតិវិធីរៀបចំចុះហត្ថលេខាលើពិធីសារបច្ចេកទេស។

ក្នុងបរិការណ៍នេះក្រសួងកសិកម្ម ​បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍​កសិកម្មមៀនប៉ៃលិន និង​ម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ​ត្រៀមលក្ខណៈជាស្រេចចូលរួមសហការ​ជាមួយ​មន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ​ដើម្បីឱ្យដំណើរការវាយតម្លៃការវិភាគហានិភ័យពីចម្ងាយនេះ ទទួល​បាន​លទ្ធផលល្អ និងជោគជ័យ តាមផែនការគ្រោងទុក។

ទន្ទឹមនឹងនេះ ក្រសួងបានអំពាវនាវថែមទៀតទៅដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់​សម្លាប់​សមាស​ភាព​ចង្រៃ ចាប់ផ្តើមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីស្នើសុំនាំ​ចេញផ្លែមៀន​ប៉ៃលិន​ទៅកាន់ប្រទេសចិន​នៅអគ្គនាយកដ្ឋានកសិកម្ម៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        258
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm