សាស្ត្រាចារ្យសាកលវិទ្យាល័យនៅប្រទេសស៊ែរប៊ី បិទផ្លូវនៅខាងក្រៅអគាររដ្ឋាភិបាល

2025/06/10 07:14:07 pm        293

ក្រុមអ្នកតវ៉ា រួមមានសាស្ត្រាចារ្យ និងនិស្សិត បានមកប្រមូលផ្តុំគ្នានៅខាងមុខអគាររដ្ឋាភិបាល ក្នុងទីក្រុង Belgrade កាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ដោយនិយាយថា ពួកគេនឹងបិទច្រកចូល រហូតដល់អាជ្ញាធរគោរព «សិទ្ធិសេរីភាពរបស់សាកលវិទ្យាល័យ»។

ហ្វូងមនុស្ស បានបិទចរាចរណ៍ និងបោះតង់នៅខាងក្រៅអគារធំមួយកន្លែង។ ក្រុមបាតុករ បានគ្រវីទង់ជាតិ ដើរដង្ហែក្បួន និងផ្លុំកញ្ចែ ខណៈកាន់បដានានាដែលមានពាក្យស្លោកដូចជា «គ្មានការផ្លាស់ប្តូរទេ បើគ្មានបដិវត្តន៍» និងពាក្យថា «សេរីភាពប្រជាជន»។

ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយសហគមន៍សិក្សានៅប្រទេសស៊ែរប៊ី ដើម្បីបង្ហាញការប្រឆាំងទៅនឹងការគំរាមកំហែង និងការដាក់ទណ្ឌកម្ម លើបុគ្គលិកសាកលវិទ្យាល័យ។

សាស្ត្រាចារ្យ លោក Jovana Bila-Jovanic បាននិយាយថា «ការប្រមូលផ្តុំគ្នានេះ ត្រូវបានកោះហៅដោយសហគមន៍សិក្សានៅប្រទេសស៊ែរប៊ី និងបុគ្គលិកនៅសាកលវិទ្យាល័យ ដូច្នេះយើងនិយាយឱ្យកាន់តែច្បាស់ថា ការគាបសង្កត់ ការគំរាមកំហែង ការបំភ័យ និងការដាក់ទណ្ឌកម្មលើពួកយើង គឺមិនព្រមដាច់ខាត ហើយយើងនឹងមិនបណ្តោឱ្យពួកគេធ្វើបានឡើយ។

ការប្រមូលផ្តុំគ្នាប្រចាំថ្ងៃ ដែលដឹកនាំដោយនិស្សិតបន្ទាប់ពីការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងនៅទីក្រុង Novi Sad កាលពីខែវិច្ឆិកា បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ បានរាលដាលពាសពេញប្រទេសស៊ែរប៊ី ហើយបានក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះការគ្រប់គ្រងរយៈពេល១២ឆ្នាំរបស់លោកប្រធានាធិបតី Aleksandar Vucic ដោយក្រុមអ្នកតវ៉ា បានរិះគន់ចំពោះអំពើពុករលួយរាលដាល និងអសមត្ថភាព ដែលនាំឱ្យមានមហន្តរាយ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm