អគ្គនាយក​កីឡា​ចាត់​ទុក​មុខវិជ្ជា​អប់រំ​កាយ និង​កីឡារួមចំណែក​យ៉ាង​សំខាន់​ក្នុង​សង្គម​

2021/12/23 06:35:15 pm        215

​អប់រំកាយ៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡាបានចាត់ទុក​មុខវិជ្ជា​អប់រំ​កាយ និង​កីឡាបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅក្នុង​សង្គម​បច្ចុប្បន្ន បន្ទាប់ពី​វិស័យ​មួយ​នេះ​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល។ ឯកឧត្តម​បាន​ថ្លែង​បែបនេះនៅក្នុង​ពិធី​បើក​សិក្ខាសាលា ស្ដីពី​ការបង្កើត​ផែនការ​អភិវឌ្ឍ​មុខវិជ្ជា​អប់រំ​កាយ ក្នុង​គ្រឹះស្ថានសិក្សាដែល​សហការ​រៀបចំ​ដោយ​អង្គការ​បេះដូង​មាស និង​ក្រសួង​អប់រំ យុវជន និង​កីឡានៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ នេះ។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ដដែល​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលក្នុង​យុទ្ធសាស្ត្រ​ចតុ​កោ​ណដំណាក់កាល​ទី​៤ នៃ​អាណត្តិ​ទី​៦ បាន​ប្រកាន់យក​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​ចម្បង ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចំរើនក្នុងនោះ​ក៏បាន​ផ្ដោត​អាទិភាព ​សម្រាប់​វិស័យ​អប់រំ​កាយ និង​កីឡា​នេះដែរ។ ដោយហេតុនេះ ឯកឧត្តម​បាន​សំណូមពរ​ឲ្យ​សិក្ខាកាម ដែល​បាន​ចូលរួម​សិក្ខាសាលា​នេះត្រូវ​យកចិត្តទុកដាក់​សិក្សា ដើម្បី​ទទួលយក​ចំណេះដឹង​ជំនាញ​ទាំងអស់ សម្រាប់​អនុវត្ត​នៅពេលដែល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។​ ​លោក កែវ សុចិ​ត្រា អនុប្រធាន​អង្គការក្រៅរដ្ឋាភិបាល​បេះដូង​មាសបាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះផ្តោតលើ​គោលបំណង ៣​ធំ ទី​១-​ការពន្យល់​ខ្លឹមសារ​ក្នុង​សៀវភៅ​កម្មវិធីសិក្សា​លម្អិត និង​សៀវភៅ​គ្រូ​មុខវិជ្ជា​អប់រំ​កាយ​ពី​បឋមសិក្សា ដល់​មធ្យមសិក្សា​ទុតិយភូមិ​ពី​ក្រុមការងារ នឹងធ្វើ​ឲ្យ​សិក្ខាកាមមកពី​រាជធានី​ខេត្ត​គោលដៅ យល់ដឹងបាន​អំពី​អ្វីដែល​គ្រូ​អប់រំ​កាយ​នៅតាម​រាជធានី​ខេត្ត ត្រូវការ​សម្រាប់​ការបង្រៀន​នៅតាម​សាលា ទី​២-​ការបង្កើត​ផែនការ​អភិវឌ្ឍ​ជាក់ស្តែង​សម្រាប់​រាជធានី​ខេត្ត ក៏ដូចជា​ក្រុង​-​ស្រុក​-​ខណ្ឌ ទី​៣-​ការយល់ដឹង​ពី​របៀប​ពិនិត្យមើលថ្នាក់​អប់រំ​កាយ​នៅតាម​សាលារៀន​។​

​លោក​បន្ដថា សិក្ខា​សាល​នេះមាន​រយៈពេល ៣​ថ្ងៃដើម្បី​ផ្សព្វផ្សាយ​មុខវិជ្ជា​អប់រំ​កាយ​បែប​ថ្មី ​ដល់​សាលារៀន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តស្វាយរៀង ដោយ​អង្គការ​បានកំណត់​នូវ​សូចនាករ​ថា យ៉ាងហោចណាស់សាលារៀន​ចំនួន ៥០% បាន​ដំណើរការ​ថ្នាក់​អប់រំ​កាយ​យ៉ាងពិត​ប្រាកដ​ទៅតាម​កម្រិត​នៃ​ភូមិ​សិក្សា​។ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា សិស្ស និស្សិត ត្រូវការ​បង្កើត​ផែនការ ប្រព័ន្ធ​អភិវឌ្ឍ និង​យុទ្ធសាស្ត្រ​បន្ថែមទៀត​ឲ្យ​គ្របដណ្តប់​ទៅដល់​គ្រប់​ខេត្ត​-​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ត្រូវការ​លើ​កម្ពស់​ប្រព័ន្ធ​បណ្តុះបណ្តាល ឬ​អប់រំ​គុណភាព​គ្រូ​អប់រំ​កាយ ដើម្បី​ឲ្យ​ការផ្តល់​គ្រូ​អប់រំ​កាយ​ទៅតាម​សាលារៀន​មានគុណ​ភាព ​ស​ម្រា​ប់​ការបង្រៀន​គុណភាព​ថ្នាក់​អប់រំ​កាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm