កម្ពុជា ចិន និងជប៉ុន ពង្រឹងទំនាក់ទំនងអភិវឌ្ឍលើវិស័យភាពយន្ត និងអភិរក្សហ្វីល​ឯកសារ​ភាព​យន្ត​កម្ពុជា

2025/06/10 09:00:41 pm        133

កម្ពុជា-ចិន និងជប៉ុន បានក្នុងរយៈពេល ៥ ខែ ឆ្នាំនេះបានពង្រឹងទំានក់ទំនងជាមួយគ្នា លើ​ការ​អភិវឌ្ឍ​លើ​វិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាល និងបញ្រ្ជាប​នូវ​ចំណេះ​ដឹង​ក្នុង​វិស័យ​ភាព​យន្ត និងពិនិត្យវាយតម្លៃទៅលើគម្រោងអភិរក្សហ្វីលឯកសារភាពយន្តកម្ពុជា។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៥នេះថា នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្នុងរយៈពេល៥ខែ ដើម​ឆ្នាំ២០២៥នេះ បានអនុញ្ញាតដល់ការផលិតភាពយន្តក្នុងស្រុក និងការ​អនុញ្ញាត​ជូន​ផលិតករ​ភាព​យន្ត​បរទេស មកថតភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា និងការអនុញ្ញាត​ផ្តល់​ទិដ្ឋាការ​សម្រាប់​ផ្សព្វផ្សាយ មកចាក់បញ្ចាំងនៅកម្ពុជា។

ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន ចុះអនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យភាពយន្ត នៅក្នុងអនុស្សារណៈ​នៃ​ការ​យោគយល់​គ្នានេះ គឺជាការបើកនូវឱកាសនៃទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ដើម្បី​អភិវឌ្ឍ​លើ​វិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាលនិងបញ្រ្ជាបនូវចំណេះដឹង ក្នុង​វិស័យ​ភាព​យន្ត​។

លោក ប៉ុក បូរក្ស ថ្លែងថា កិច្ចសហប្រតិបតិ្តការមួយដែលរៀបចំធ្វើ ហើយនិង​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយ​នឹងរដ្ឋបាលភាពយន្តចិន កាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។ លើសពី​នេះ​នាយកដ្ឋាន​សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏មានកិច្ចសហប្រតិបតិ្តការជាមួយភាគីជប៉ុន ក្នុង​ការពិនិត្យវាយតម្លៃទៅលើឯកសារភាពយន្តដែលយើងមាននៅក្នុងបណ្ណសារដ្ឋានរបស់យើង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm