ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រមុខបរមាណូអ៊ីរ៉ង់ បានប្រកាសថា រុស្ស៊ីគ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨ នៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាពីមុន រវាងប្រទេសទាំងពីរ។

ប្រធានអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ ទៅកាន់ទីស្នាក់ការកណ្តាលរបស់ AEOI នៅទីក្រុងតេហេរ៉ង់។
លោក Eslami បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤គ្រឿង ក្នុងចំណោម ៨ ដែលគ្រោងនឹងសាងសង់ នៅក្នុងខេត្ត Bushehr ភាគខាងត្បូង។

លោកក៏បានធ្វើបច្ចុប្បន្នភាពជូនសមាជិកសភាអំពីការសាងសង់អង្គភាព ២ និង ៣ ដែលកំពុងដំណើរការនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលមានស្រាប់ ដោយសង្កត់ធ្ងន់ថា អង្គភាពទាំងនោះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនអ៊ីរ៉ង់។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា លោក Eslami បានបន្ថែមថា អង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI)មានផែនការបង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ រហូតដល់បីដង ដែលជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកាន់តែទូលំទូលាយរបស់ប្រទេសនេះ។
ដោយត្រូវបានបញ្ចប់ដោយប្រទេសរុស្ស៊ី ក្នុងខែឧសភា ឆ្នាំ ២០១១ រោងចក្រ Bushehr ដែលជារោងចក្រថាមពលនុយក្លេអ៊ែរប្រតិបត្តិការដំបូង និងតែមួយគត់របស់អ៊ីរ៉ង់ គឺជាចំណុចកណ្តាលនៃកម្មវិធីថាមពលនុយក្លេអ៊ែរស៊ីវិលរបស់ប្រទេសនេះ ហើយបានចូលរួមជាយូរណាស់មកហើយនូវកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារនុយក្លេអ៊ែររដ្ឋ Rosatom។