កងទ័ពជើងទឹកអ៊ីស្រាអែល វាយប្រហារក្រុងកំពង់ផែគ្រប់គ្រងដោយពួកឧទ្ទាមយេម៉ែន ក្នុងជម្លោះលើកដំបូង

2025/06/10 03:29:16 pm        360

កងទ័ពជើងទឹកអ៊ីស្រាអែល បានវាយប្រហារចំណតផែនៅក្នុងទីក្រុងកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយេម៉ែន នៅថ្ងៃអង្គារ (១០ មិថុនា) នេះ ដែលទំនងជាបំផ្លាញសម្ភារៈបរិក្ខារសំខាន់ៗក្នុងការផ្តល់ជំនួយដល់ការដឹកជញ្ជូនទៅកាន់ប្រទេសដែលរួមរឹតដោយភាពស្រេកឃ្លាន និងសង្រ្គាមមួយនេះ។

យោធាអ៊ីស្រាអែលនិយាយថា នាវាមីស៊ីលរបស់កងទ័ពជើងទឹក បានបើកការវាយប្រហារនេះ ដែលជាលើកដំបូងហើយដែលកងកម្លាំងអ៊ីស្រាអែល ចូលរួមក្នុងការវាយលុកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ួទី។ ការវាយប្រហារនៅថ្ងៃអង្គារនេះ កើតឡើងនៅពេលក្រុមហ៊ួទី បាញ់មីស៊ីល និងយានដ្រូនម្តងហើយម្តងទៀត សំដៅលើអ៊ីស្រាអែល អំឡុងសង្គ្រាមរបស់ខ្លួនលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

ក្រុមហ៊ួទី បានប្រកាសពីការវាយប្រហារនេះ តាមរយៈបណ្តាញព័ត៌មានផ្កាយរណប al-Masirah របស់ពួកគេ ដោយនិយាយថា ការវាយប្រហារបានកំណត់គោលដៅចំណតកំពង់ផែ ប៉ុន្តែមិនបញ្ជាក់លម្អិតឡើយ។ កាលពីល្ងាចថ្ងៃចន្ទ អ៊ីស្រាអែល បានចេញការព្រមានតាមអ៊ិនធឺណិតដល់ពលរដ្ឋយេម៉ែន ឱ្យជម្លៀសចេញពីកំពង់ផែ Ras Isa, Hodeida និង al-Salif ដោយចោទថា ក្រុមហ៊ួទី ប្រើប្រាស់កំពង់នោះសម្រាប់ការវាយប្រហាររបស់ខ្លួន។

ក្រុមហ៊ួទី បាននិងកំពុងបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាបន្តបន្ទាប់ប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងយោធាក្នុងតំបន់ នៅក្នុងអ្វីដែលថ្នាក់ដឹកនាំក្រុមនេះបានពណ៌នាថាជាកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ

2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm
​សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
2026/06/14 01:07:06 pm
​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm
​សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
2026/06/14 12:56:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am