អ៊ុយក្រែន៖ ការវាយប្រហារថ្មីដោយយានដ្រូនរបស់រុស្ស៊ី វាយប្រហារទីក្រុងគីវ និងអគារសម្ភពក្នុងទីក្រុង Odesa

2025/06/10 10:37:32 pm        284

ក្រុមមន្ត្រីប្រចាំតំបន់ បាននិយាយនៅព្រឹកថ្ងៃអង្គារ ទី១០ មិថុនានេះ ថា រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំមួយផ្សេងទៀតលើប្រទេសអ៊ុយក្រែន ដោយវាយប្រហារលើទីក្រុងគីវ និងបានបំផ្លាញអគារសម្ភពមួយកន្លែងនៅភាគខាងត្បូងទីក្រុងកំពង់ផែ Odesa ។

ការវាយប្រហារកាលពីពេលយប់ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយយានដ្រូនធំបំផុតរបស់រុស្ស៊ីទៅលើអ៊ុយក្រែន កាលពីថ្ងៃចន្ទ ជាផ្នែកនៃប្រតិបត្តិការកាន់តែខ្លាំងឡើងដែលទីក្រុងមូស្គូ និយាយថា ជាវិធានការសងសឹក ចំពោះការវាយប្រហារដ៏ខ្លាំងក្លាកាលពីពេលថ្មីៗនេះរបស់ទីក្រុងគីវ ចូលទៅក្នុងប្រទេសរុស្ស៊ី។

អភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថាក្រុមគ្រូពេទ្យបឋម ត្រូវបានគេទូរស័ព្ទហៅទៅកាន់សង្កាត់ចំនួនបួននៅទីក្រុងគីវ នៅចន្លោះម៉ោងទៀបភ្លឺ ថ្ងៃអង្គារនេះ។ យោធាបាននិយាយថា ការវាយប្រហារនៅតែបន្ត និងបានជំរុញប្រជាជនឱ្យស្វែងរកទីជម្រកគេចពីគ្រាប់បែក។

លោក Timur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគីវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «យានដ្រូនរបស់សត្រូវ កំពុងវាយប្រហារលើសង្កាត់ជាច្រើននៅក្នុងទីក្រុង ក្នុងពេលដំណាលគ្នា បណ្តាលខូចខាតដល់អគារលំនៅឋាន និងបានបង្កអគ្គិភ័យ។

លោក Oleh Kiper អភិបាលក្រុង Odesa បាននិយាយនៅលើបណ្តាញ Telegram ថា នៅកំពង់ផែទីក្រុង Odesa ភាគខាងត្បូង ការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំ បានដាក់គោលដៅទៅលើអគារពេទ្យសង្គ្រោះបន្ទាន់ និងអគារសម្ភព ព្រមទាំងអគារលំនៅឋានពលរដ្ឋច្រើនកន្លែង។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        1
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm