Manchester City ទិញបានខ្សែការពារឆ្វេង Ait-Nouri ពី Wolves តម្លៃ ៣១ លានផោន

2025/06/10 10:44:05 pm        269

ក្លិបបាល់ទាត់ Manchester City បានសម្រេចក្នុងការនាំយកខ្សែការពារសញ្ជាតិអាល់ហ្សេរី Rayan Ait-Nouri ពី Wolverhampton តម្លៃ ៣១ លានផោន។

         កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចុះហត្ថលេខានៅកីឡដ្ឋាន Etihad ដែលមានសុពលភាពដល់ឆ្នាំ​ ២០៣០​ ហើយក៏ទាន់ពេលដែរ ក្នុងការរួមដំណើរជាមួយ City ចូលរួមព្រឹត្តិការណ៍ Club World Cup។

         Manchester City នឹងចាប់ផ្តើមយុទ្ធនាការ Club World Cup របស់ខ្លួនដោយជួបជាមួយក្លិបម៉ារ៉ុក Wydad AC នៅថ្ងៃទី ១៨ ខែមិថុនានេះ។

         Rayan Ait-Nouri បានចូលរួមជាមួយ Wolves ក្នុងតម្លៃផ្ទេរ ១៤.៩ លានផោនផ្ទេរពីក្លិបបារាំង Angers នៅឆ្នាំ ២០២១ និងបានចំណាយពេលមួយរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទិញផ្តាច់រដូវក្តៅឆ្នាំមុន។

         រដូវកាលនេះ Ait-Nouri បង្ហាញខ្លួនបានសរុប ៤១ ប្រកួតគ្រប់ក្របខណ្ឌស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងប៉ះបញ្ជូន ៧ ជួយ Wolves គេចផុតពីការកាត់ចេញ។

         Manchester City គិតត្រឹមពេលនេះ ទិញបានកីឡាករថ្មីពីររូបហើយគឺខ្សែបម្រើហូឡង់ Tijjani Reijnders ពី AC Milan តម្លៃ ៤៦.៣​ លានផោន។

         City ក៏កំពុងចរចានាំយកអ្នកចាំទីអង់គ្លេស Marcus Bettinelli ផងដែរពី Chelsea ដើម្បីយកមកឈរជាអ្នកចាំទីដៃទីបី បន្ទាប់ពី Scott Carson ប្រកាសចាកចេញ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm