សិប្បករខ្មែរ៖ នៅក្នុងឆ្នាំ២០២៥ នេះ ការលក់ដូរផលិតផលខ្មែរនៅតាមទីផ្សារមានសម្ទុះងើបឡើង

2025/06/10 10:48:02 pm        107

ភ្នំពេញ ៖ សិប្បករខ្មែរជាច្រើនរូប ថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ សិប្បកម្មរបស់ពួកគាត់មានភាពមមាញឹកខ្លាំងជាងមុន នៅក្នុងដំណើរ ការផលិត និងវេចខ្ចប់ផលិតផលរបស់ខ្លួនរុញចូលទីផ្សារ ខណៈប្រជាពលរដ្ឋខ្មែរបាននិងកំពុងងាកមកគាំទ្រ និងប្រើប្រាស់ផលិតផល ក្នុងស្រុក។

​សិប្បករដែលជាម្ចាស់សិប្បកម្មកែច្នៃ វេចខ្ចប់ចំណីអាហារ និងកែច្នៃផលិតផលផ្សេងៗនៅក្នុងស្រុក ថ្លែងប្រាប់ BTV ស្តីពីការ ផលិត និងការលក់ដូរនេះថា ស្របតាមការការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និង មធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាពិសេសការយកចិត្តទុករបស់របស់សិប្បករទាំងនោះ តាមរយៈកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាផលិតផលដែលមានអនាម័យ និងគុណភាព ក៏ដូចតាមរយៈនៃការចូលព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ គឺបានធ្វើឱ្យសាធារណជន បាន ចាប់អារម្មណ៍ និងគាំទ្រផលិតផលខ្មែរ។

 សិប្បករទាំងនោះ ថ្លែងឱ្យដឹងបន្ថែមថា នៅក្នុងរយៈពេលជាង ៥ខែ ឆ្នាំ២០២៥ នេះ ការលក់ដូររបស់ពួកគាត់ មានសម្ទុះខ្លាំង ជាងមុន តាមរយៈការលក់ដូរក្នុងព្រឹត្តិការណ៍ផ្សេងៗ ឬការលក់ដូរនៅតាមទីផ្សារក្តី មានកំណើនឡើងគ្រាន់គួរសម បើធៀបទៅនិងឆ្នាំ កន្លងមក ហើយផលិតផលរបស់ពួកគាត់ ក៏បានហូរចូលទៅកាន់ទីផ្សារទំនើបៗច្រើនជាងមុន ជាពិសេសមាន ផលិតផលមួយចំនួន ក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ, តែទោះបីយ៉ាងណា ពួកគាត់នូវតែអំពាវនាវប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលខ្មែរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្តល់ជាកំលាំងចិត្តក្នុងការបន្តអភិវឌ្ឍន៍អាជីវកម្ម ការចូលរួមបង្កើតការងារ និងប្រាក់ចំណូល។

លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ជុំវិញការលក់ដូររបស់សហគ្រិនក្នុងស្រុកនេះ ស្របពេលប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រ គឺសូមឱ្យសហគ្រិនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាគុណភាព និងសោភណ្ឌ ភាពនៃការវេចខ្ចប់ និងស្តង់ដារផលិតផលជាដើម ក្នុងនោះលោកជំទាវ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម សូមជួយគាំទ្រ ផលិតផលខ្មែរ ព្រោះការចូលរបស់អស់លោកអ្នក មិនត្រឹមតែជួយលើកកម្ពស់ផលិតផលខ្មែរប៉ុណ្ណោះទេ គឺជួយដល់កសិករដែលជាអ្នក ដាំដុះ, ការបង្កើតការងារ, និងការបង្កើតនូវតម្លៃបន្ថែមជាដើម។

សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រមទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និងបណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm