សម្តេចតេជោ៖ អ្នកដែលមិនដឹងប្រវត្តិសាស្ត្រ សូមកុំមួលបង្កាច់ការពិតជាប្រវត្តិសាស្ត្រ

2021/12/23 07:02:53 pm        262

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍រំលឹកអំពីរឿងរ៉ាវ ជាប្រវត្តិសាស្ត្រទាក់ទងអំពីប្រវត្តិគយកម្ពុជា ដែលជាសេវាអធិបតេយ្យឯករាជ្យរបស់កម្ពុជា ហើយសម្តេចរម្លឹកថា អ្នកដែលមិនដឹងប្រវត្តិសាស្ត្រនោះ សូមកុំមួលបង្កាច់ការពិតជាប្រវត្តិសាស្ត្រ។

ថ្លែង​ក្នុង​ឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគាររដ្ឋ​បាល​គយ​អគារ​សា​លា​​ជាតិគយ​ និងអគារសារៈមន្ទីរគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី ២៣ធ្នូនេះ ។

សម្តេចតេជោ បានរំលឹកពីរឿងរ៉ាវ​សំខា​ន់ៗ​ជាច្រើ​ន ​ទាក់ទង​នឹង​ដំណើរ​​រឿង​នៃ​ការបង្កើតគយកម្ពុជា ដែល​រឿងរ៉ាងជាប្រវត្តិសាស្ត្រទាំងនោះ​ មិនអាចកាត់​ផ្តាច់​ពី​ស្នាព្រះហត្ថ​នៃព្រះ​រាជ្យ​កិច្ច​របស់​អតីត​ព្រះមហាក្សត្រខ្មែរ ​ព្រះបរមរតនកោដ្ឋ ​លើការ​តស៊ូទាមទា​រ​ឯ​ករាជ្យពី​អាណានិគម​និយមបារាំង​រួម​ទាំង​ការ​ទាម​ទារ​នូវសេវាគយត្រឡប់មកវិញបានឡើយ​ ទាំង​នេះ​បា​ន​នាំ​ឱ្យ​យើ​ង​មា​ន​សមិទ្ធផល​រីក​ចម្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

ជាមួយគ្នានេះ ​សម្តេចក៏បានរំលឹក​អំពី​ការ​ដែល​ពី​អតីត​កាល​មាន​ជន​បរទេស​មក​ចរចា​សុំ​ទិញ​សេវា​គយ​កម្ពុជា ដែល​សម្តេច​ចាត់​ទុក​ថា​សេវាគយ​ ជាសេវាអធិបតេយ្យ ​និងឯករាជ្យភាពរបស់ខ្មែរ ដែល​សម្តេចប្រឆាំង​ដាច់​ខាត​មិន​អាច​លក់​ឱ្យ​ជន​បរទេស​បានឡើយ។

ក្នុងន័យ​នេះ សម្តេច​បានបញ្ជាក់ថា៖ បើយើង​ផឹកទឹក​ ត្រូវ​នឹក​ដល់​ប្រភពទឹក​ បើ​ទទួលទាន​ផ្លែ​ឈើ​នឹក​ដល់​អ្នក​ដាំ​ដើម​ឈើ។

សម្តេច ក៏បានរំលឹកទៅដល់​រឿងរ៉ា​វ​នៅ​ក្រោយ​ថ្ងៃរំ​ដោះចេញ​ពី​របបខ្មែរក្រហម ​ដែល​ពេលនោះ​មិនទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធកន្លែងធ្វើការនៅឡើយ​ ដែល​រដ្ឋាភិបាល​ជំនាន់​នោះ​បា​ន​ខិតខំ​ប្រឹងប្រែង​រៀប​ចំ​ឡើងវិញ​ ហើយ​បាន​ខិត​ខំ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

សម្តេច បាន​ប​ន្តការការសម្ពោធសមិទ្ធផលនាថ្ងៃនេះ ​គឺ​ជាកា​រ​​ធ្វើ​ទំនើបកម្មដឹកនាំ​គ្រប់គ្រង​ក្បាល​ម៉ាស៊ីន​រដ្ឋគួរជាទីមោទនៈ ​ជាពិសេស​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​ពី​មុន​នោះ មុំទី៤​ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល (ទឹក ផ្លូវ ភ្លើង មនុស្ស) ​ប៉ុន្តែ​ក្រោយ​មក​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស ​ត្រូវបានលើកយកមកជាអាទិភាពមុំទី១វិញ ​គឺ(មនុស្ស ទឹក ផ្លូវ ភ្លើង) ដោយ​បច្ចុប្បន្ន ​យើងត្រូវ​រុញ​ច្រានទៅ​មុខព្រមគ្នា​សម្រាប់​ការអភិវឌ្ឍ ទាំងផ្នែករឹងនិងផ្នែកទន់ឱ្យ​ទៅ​ជា​មួយគ្នាតែម្តង ៕ អត្ថបទ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm