បង្ហាញខ្លួន ២ ប្រកួតគត់ឈ្នះពាន ១២ អ្នកចាំទី Scott Carson សម្រេចចិត្តចាកចេញពី Manchester City

2025/06/10 03:58:29 pm        209

បន្ទាប់ពីរយៈពេល ៦ ឆ្នាំ បង្ហាញខ្លួនបាន ២ ប្រកួត អ្នកចាំទី Scott Carson នឹងចាកចេញពី Manchester City ហើយ នៅពេលកិច្ចសន្យាអស់សុពលភាពរដូវក្តៅខាងមុខ។

         កីឡាករវ័យ ៣៩ ឆ្នាំអតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះ គឺជាសមាជិករបស់ City ដែលឈ្នះពានសរុប ១២ បូករួមទាំង ៣ ពានក្នុងមួយរដូវកាល ២០២២-២៣។

         Scott Carson បានចូលរួមជាមួយ City ក្នុងកិច្ចសន្យាខ្ចីពី ​Derby County នៅឆ្នាំ ២០១៩ មុនពេលទទួលបាន កិច្ចសន្យាផ្លូវការនៅឆ្នាំ ២០២១។

         Carson ចំណាយពេលនៅ City ជាអ្នកចាំទីដៃទី ៣ ពីក្រោយអ្នកចាំទីប្រេស៊ីល Ederson និងអ្នកចាំទីអាល្លឺម៉ង់ Stefan Ortega ពោលគឺចូលលេងបានពីរប្រកួត រឺសរុប ១១៧ នាទី។

         ក្នុងពេលជាកីឡាករខ្ចីជើង Carson ជាអ្នកសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រក្នុងជ័យជំនះ ៤-៣ លើ Newcastle នៅ Premier League ឆ្នាំ ២០២១។

         ប្រកួតទីពីររបស់ Carson គឺជាកីឡាករបម្រុងផ្លាស់ប្តូរចូលនៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ឆ្នាំ ២០២២ ពេលស្មើជាមួយ Sporting Lisbon។

         កាលពីខែមុន Kyle Walker ដែលនៅ AC Milan ក្នុងកិច្ចសន្យាខ្ចីពី City នោះ បាននិយាយថា ជាកីឡាករជម្រើសចុងក្រោយដើរចូលកៅអីបម្រុងរាល់ការប្រកួត ពួកយើងសូមកោតសរសើរស្មារតី និងទឹកចិត្តរបស់ Carson។

         រំលឹកថា Scott Carson ជាកីឡាករដែលមានបទពិសោធក្រាសក្រែលនៅលើទីលានពោលគឺធ្លាប់ប្រកបអាជីពសរុប ១០ ក្លិបរាប់ពីចូលលេងក្លិបដំបូង Leeds United នៅឆ្នាំ ២០០៤ បូករួមទាំង ២ ឆ្នាំនៅទឹកដីទួកគី Bursaspor៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

ព្រះខ័នរាជ ជួបណាហ្គា ឯភ្នំពេញក្រោនជួបកំពង់ដេវ៉ា ក្នុងលីគចុងសប្ដាហ៍នេះ
2026/03/06 12:11:55 pm        1
ស.ស.យ.ក បើកចុះឈ្មោះប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩
2026/03/06 11:17:23 am        1
Messi និង Inter Miami ជួបសម្តែងការគួរសមប្រធានាធិបតីអាមេរិក Donald Trump នៅសេតវិមាន
2026/03/06 10:59:55 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក

2026/03/07 10:08:26 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm
​ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm
​រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
2026/03/07 04:57:43 pm
​ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
2026/03/07 04:55:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/07 02:01:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/05 02:01:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/07 12:46:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am