UN៖ អត្រាមានកូនរបស់ស្រ្តីទូទាំងពិភពលោក កំពុងធ្លាក់ចុះ "ក្នុងកម្រិតមិនធ្លាប់មានពីមុនមក"

2025/06/10 11:03:49 pm        45

យោងតាមរបាយការណ៍ថ្មីមួយរបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សិទ្ធិបន្តពូជ បានបង្ហាញឱ្យដឹងថា ស្ថានភាពដែលស្រ្តីទូទាំងពិភពលោក មិនមានលទ្ធភាពយកកូនឱ្យបានច្រើន កំពុងក្លាយជាបទដ្ឋានសកល និងជាហេតុធ្វើឱ្យអត្រាមានកូនរបស់ស្រ្តី ធ្លាក់ចុះ "ក្នុងកម្រិតមិនធ្លាប់មានពីមុនមក"។

ទីភ្នាក់ងារ UNFPA នេះបានចេញការប្រកាសអាសន្នដ៏ធំបំផុតរបស់ខ្លួននៅលើការធ្លាក់ចុះនៃការមានកូនសកល ដោយព្រមានថា មនុស្សរាប់រយលាននាក់មិនមានលទ្ធភាពមានកូនដូចដែលពួកគេចង់បាននោះទេ ដោយលើកឡើងពីហេតុផលមួយចំនួនដូចជា តម្លៃចំណាយដ៏ខ្ពស់ក្នុងនាមជាឪពុកម្តាយ និងកង្វះដៃគូស័ក្ដិសម ព្រមទាំងកត្តាជាច្រើនផ្សេងទៀត។

UNFPA បានស្ទង់មតិមនុស្ស ១៤.០០០នាក់ នៅក្នុងប្រទេសចំនួន១៤ អំពីបំណងនៃការមានកូនរបស់ពួកគេ ហើយលទ្ធផលបង្ហាញថា ម្នាក់ក្នុងចំណោមប្រាំនាក់បាននិយាយថា ពួកគេមិនមាន ឬរំពឹងថា ពួកគេនឹងអាចមានកូនដូចដែលចង់បាននោះទេ។ លោកស្រី Natalia Kanem ប្រធាន UNFPA និយាយថា "ពិភពលោកបានចាប់ផ្តើមការធ្លាក់ចុះនៃអត្រាមានកូន ក្នុងកម្រិតមិនធ្លាប់មានពីមុនមក"។

ប្រទេសដែលបានស្ទង់មតិទាំងនោះមានដូចជា កូរ៉េខាងត្បូង ថៃ អ៊ីតាលី ហុងគ្រី អាល្លឺម៉ង់ ស៊ុយអែត ប្រេស៊ីល ម៉ិកស៊ិក សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា ដែលជាប្រទេសមានចំនួនមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm