មកទស្សនាកីឡដ្ឋានទទួលការប្រកួត Club World Cup នៅសហរដ្ឋអាមេរិក

2025/06/10 04:18:50 pm        303

ព្រឹត្តិការណ៍ជើងឯក្លិបបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំនៅកីឡដ្ឋាន MetLife ទីក្រុង New Jersey ដែលជាទឹកដីនៃក្លិប NFL, New York Giants និង New York Jets។

         ព្រឹត្តិការណ៍ដែលពង្រីកដល់ ៣២ ក្រុមជាលើកដំបូងនេះ នឹងមានក្លិបបាល់ទាត់កំពូលៗមកពីទូទាំងពិភពលោក រៀបចំនៅកីឡដ្ឋានចំនួន ១២ លើទឹកដីសហរដ្ឋអាមេរិកពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះ។

         កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ MetLife នេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ ២០១០ ផ្ទុកទស្សនិកជនបានសរុប ៨២៥០០ នាក់ ធ្លាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America Centenario នៅឆ្នាំ ២០១៦ នៅពេលស៊ីលីយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។

         កីឡដ្ឋានមួយនេះ ក៏ត្រូវបានប្រកាសកាលពីឆ្នាំមុនថា នឹងប្រើប្រាស់សម្រាប់បាល់ទាត់ពិភពលោក ២០២៦ ផងដែរ ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។

         ដោយឡែកសម្រាប់កីឡដ្ឋានផ្សេងទៀត សុទ្ធតែជាកីឡដ្ឋានប្រើប្រាស់សម្រាប់ការប្រកួតក្របខណ្ឌ NFL និង Major league Soccer រួមមាន នៅទីក្រុង Atlanta, Charlotte, Cincinnati, Los Angeles, Miami, Nashville, Philadelphia, Seattle, Washington និងកីឡដ្ឋានចំនួនពីរទៀតនៅទីក្រុង Orlando។

         Club World Cup ត្រូវបានបែងចែកជា ៨ ពូលដូច World Cup ដែរ ក្នុងមួយពូលមានបួនក្រុម យកពីក្រុមលើគេឡើងវគ្គខ្វែង។

         ក្លិបធំដូចជា​ Real Madrid, Manchester City, Bayern Munich, Chelsea និង Paris Saint Germain ជាដើមសុទ្ធតែមានមុខ៕

អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង
2026/02/19 11:41:19 am        1
Bukayo Saka បន្តកិច្ចសន្យាដល់ឆ្នាំ ២០៣១ ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Arsenal
2026/02/19 11:22:17 am        1
ACL៖ ភ្នំពេញក្រោន លក់សំបុត្រ ៣,៥០០សន្លឹក ២សប្ដាហ៍ មុនជួបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១
2026/02/19 10:59:03 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង

2026/02/19 12:26:18 pm
​SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត
2026/02/19 12:26:14 pm
​មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm
​ទីក្រុង Mexico City ធ្វើសមយុទ្ធរញ្ជួយដីលើកដំបូងរបស់ខ្លួននៅឆ្នាំនេះ
2026/02/19 12:19:17 pm
​អ្នកជិះស្គី៨នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងឧបទ្ទវហេតុបាក់ផ្ទាំងទឹកកកនៅរដ្ឋកាលីហ្វ័រនីញ៉ា
2026/02/19 12:10:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am