[UPDATE] សេចក្តីរាយការណ៍៖ មនុស្សយ៉ាងតិច ៨នាក់ ស្លាប់ អំឡុងការបាញ់ប្រហារ ក្នុងសាលារៀន នៅអូទ្រីស

2025/06/11 12:26:07 am        62

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារ នៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Graz ប្រទេសអូទ្រីស នាថ្ងៃអង្គារ (ទី១០ ខែមិថុនា) នេះ។

ដោយដកស្រង់សារព័ត៌មានក្នុងស្រុក ទូរទស្សន៍រដ្ឋ ORF បានរាយការណ៍ថា មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្នុងនោះរួមមានទាំងសិស្ស និងគ្រូផងដែរ។ ចំណែកក្រសួងមហាផ្ទៃអូទ្រីស បានបញ្ជាក់ថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

សេចក្ដីរាយការណ៍ អះអាងថា ជនបង្កហេតុ ដែលសម្រាប់ពេលនេះ ត្រូវបានគេចាត់ទុកថា ជាសិស្សនោះ បានសម្លាប់ខ្លួនឯង។ ប្រតិបត្តិការនគរបាល កំពុងដំណើរការទៅក្នុងសាលារៀន BORG នាព្រឹកថ្ងៃអង្គារនេះ។

អ្នកនាំពាក្យនគរបាលក្រុង Graz លោក Sabri Yorgun បានប្រាប់ថា អង្គភាពពិសេស Cobra ស្ថិតក្នុងចំណោមក្រុមដែលត្រូវបានបញ្ជូនទៅសាលាវិទ្យាល័យនេះ បន្ទាប់ពីបានទទួលការហៅទូរសព្ទ នៅវេលាម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ហើយអាជ្ញាធរកំពុងធ្វើការ ដើម្បីវាយតម្លៃទិដ្ឋភាពទូទៅ ជុំវិញអ្វីដែលបានកើតឡើង។

សេវាសង្គ្រោះបន្ទាន់ផ្សេងទៀត និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ នៅវេលាម៉ោង ១១:៣០ព្រឹក (ម៉ោងក្នុងស្រុក) នគរបាលបានសរសេរនៅលើបណ្តាញសង្គម X ថា អ្នកនៅក្នុងសាលារៀន ត្រូវបានជម្លៀសចេញ ហើយត្រូវបាននាំទៅកន្លែងមានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm