ប្រធានាធិបតីកូឡុំប៊ីសង្ស័យពីការសមគំនិត ក្រោយបេក្ខជន លោក Miguel Uribe ត្រូវបានបាញ់ប្រហារ

2025/06/11 12:29:17 am        95

មេដឹកនាំឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ (ទី៩ ខែមិថុនា) បានអះអាងថា ក្រុមសន្តិសុខការពារបេក្ខជនប្រជែងតំណែងប្រធានាធិបតីដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបាន «កាត់បន្ថយយ៉ាងចម្លែក» មុនពេលរូបលោកត្រូវបានបាញ់ប្រហារ ដោយលើកឡើងថា ប្រហែលជាមានគម្រោងសមគំនិតគ្នាទុកមុន។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអភិរក្សនិយម លោក Miguel Uribe វ័យ ៣៩ឆ្នាំ ត្រូវបានបាញ់ចំក្បាលចំនួន ២គ្រាប់ ក្នុងចម្ងាយដ៏កៀកដោយអ្នកខ្មាន់កាំភ្លើងអាយុ ១៥ឆ្នាំ ខណៈពេលកំពុងធ្វើយុទ្ធនាការកាលពីថ្ងៃទី៧ ខែមិថុនា នៅទីក្រុង Bogota។

ការបាញ់ប្រហារដ៏សាហាវនេះ បានធ្វើឲ្យប្រជាជនកូឡុំប៊ីមានការភ្ញាក់ផ្អើល និងបានជំរុញឲ្យមានការជជែកយ៉ាងក្តៅគគុក អំពីថា តើអ្នកណាគឺជាអ្នកត្រូវទទួលខុសត្រូវ។ អាជ្ញាធរចោទប្រកាន់ជនសង្ស័យថា ជាអ្នកជួលកាំភ្លើង ប៉ុន្តែទទួលស្គាល់ថា ពួកគេនៅមានតម្រុយតិចតួច អំពីអ្នកដែលជួលជនល្មើស ឬហេតុផលដែលបង្កឲ្យមានការបាញ់ប្រហារនេះ។

ដោយលោក Uribe កំពុងតស៊ូដើម្បីរស់រានមានជីវិត នៅឯមន្ទីរពេទ្យ លោកប្រធានាធិបតី Gustavo Petro នៅថ្ងៃទី៩ ខែមិថុនា មិនបានធ្វើអ្វីដើម្បីបន្ថយកម្ដៅនយោបាយនោះឡើយ។ លោកប្រធានាធិបតីរូបនេះបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីចោទគូប្រជែងខ្លះថា ធ្វើនយោបាយលើទិដ្ឋភាពសោកនាដកម្មនេះ។

ហើយលោកក៏បានអះអាងដែរថា ចំនួនអង្គរក្សដែលត្រូវបានប្រគល់ឲ្យលោក Uribe ត្រូវបាន «កាត់បន្ថយយ៉ាងចម្លែក» ពីចំនួន ៧នាក់ មកត្រឹម ៣នាក់ នៅថ្ងៃបាញ់ប្រហារនោះ ខណៈពេលដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានម៉ត់ចត់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        29
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm