មណ្ឌលប្រលងទុតិយភូមិចំនួន១០ ក្នុងខេត្តកំពង់ធំរៀបចំរួចជាស្រេច ដើម្បីត្រៀមដំណើរការប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ

2021/12/23 07:17:59 pm        522

កំពង់ធំ ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើរ ១៩៥បន្ទប់ មានបេក្ខសរុប ជាង៤,៨០០នាក់ ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរខេត្ត ត្រៀម រួចរាល់ហើយចំពោះដំណើរការនៃប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

លោកបន្តថា សិស្សក្នុងមួយបន្ទប់ប្រឡងយ៉ាងច្រើនបំផុតចំនួន២៥នាក់ រក្សាគំលាតពីសិស្សម្នាក់ ទៅម្នាក់ទៀតយ៉ាងហោចណាស់ ១,៥ម៉ែត្រ និងបានត្រៀមការឧបករណ៍អនាម័យ មានអាស់កុល ម៉ាស់ ឬជែលគ្រប់បន្ទប់ ទន្ទឹមនេះគ្រប់គ្រប់មណ្ឌលប្រឡងទាំងអស់ ក៏​បាន​ត្រៀម​ក្រុម​គ្រូពេទ្យ​សម្រាប់​ធ្វើតេស្តរហ័ស ដល់សិស្សដែលអាការៈសង្ស័យ ​មានរោគសញ្ញាវិជ្ជមានកូវីដ១៩ផងដែរ។ ក្នុងករណី ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ សិស្សទាំងអស់នោះ ត្រូវបានរៀបចំដាក់ដោយឡែក​នៅក្នុង​បន្ទប់ផ្សេង ​ដែលត្រូវបានរៀបចំរួច គ្រប់មណ្ឌលប្រឡង។

លោក បន្ថែមថា ចំពោះសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត ​មិនមានការជួយគាំទ្រពីអ្នក ពាក់ព័ន្ធ​ផ្សេងៗ មន្ទីរអប់រំ យុវជន និងកីឡាចរត្ត និងយុវជន ស.ស.យ.ក ខេត្តកំពង់ធំ ត្រៀមកន្លែង​ស្នាក់នៅ​ចំនួន ៤ទីតាំង នៅជិតមណ្ឌលប្រឡង ​ដែលមាននៅ មណ្ឌលបុរីកុមារខេត្ត ​មន្ទីរវប្បធម៌ខេត្ត ការិយាល័យ​យុវជន នៅភូមិបល្ល័ង្កកើត ​នៅជិតមណ្ឌលប្រឡងចំនួនអគារ និងសាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ជាមួយការរៀបចំកន្លែងស្នាក់នៅនេះដែរ ស.ស.យ.ក ខេត្ត បានរៀបចំម្ហូម​អាហារ​ស​ម្រាប់​សិស្សខ្វះលទ្ធភាពផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm