លោកប្រធានាធិបតី Donald Trump បានព្រមានថាការតវ៉ាណាមួយក្នុងអំឡុងពេលព្យុហយាត្រាយោធាដ៏សំខាន់នៅចុងសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោននឹងត្រូវបានជួបការដាក់ពង្រាយកម្លាំងដ៏ច្រើន ។ក្រុមបាតុករក្នុងទីក្រុង Chicago កាលពីថ្ងៃអង្គារ១០មិថុនាសប្ដាហ៍នេះដែរ បានប៉ះទង្គិចជាមួយនគរបាលអំឡុងបាតុកម្មដែលនៅតែបន្តប្រឆាំងការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ ខណៈការតវ៉ារាលដាលពាសពេញសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អំឡុងសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតីOvalថាប្រសិនបើមានបាតុករណាម្នាក់ចង់ចេញមក ពួកគេនឹងជួបជាមួយកម្លាំងដ៏ច្រើន។លោក ពុំបានឮ សូម្បីតែការតវ៉ាមួយ ប៉ុន្តែមានមនុស្សដែលស្អប់ប្រទេសលោក។
ការគំរាមរបស់លោក Trump បានកើតឡើងស្របពេលកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ និងទាហានម៉ារីនប្រហែល ៧០០នាក់ ស្ថិតក្នុងទីក្រុង Los Angeles ដោយប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអំពីរបៀបវារៈអន្តោប្រវេសន៍របស់ប្រធានាធិបតី។ លោក Trump បានអះអាងកាលពីថ្ងៃអង្គារដោយគ្មានភ័ស្តុតាងថាបាតុករត្រូវសងការខាតបង់ចំពោះការបះបោររបស់ពួកគេ ហើយនិយាយថាទីក្រុងនេះ នឹងជួបប្រទះការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន ប្រសិនបើរូបលោកមិនបញ្ជូនកងឆ្មាំជាតិទៅទីនោះទេ។
លោក Trump បាននិយាយពីការតវ៉ានៅទីក្រុង Los Angeles ថាប្រសិនបើពួកលោកមិនវាយប្រហារឲ្យខ្លាំងទេនោះ បាតុកម្មទាំងនោះនឹងផ្ទុះនៅទូទាំងប្រទេស។ប៉ុន្តែលោកអាចប្រាប់កន្លែងផ្សេងៗទៀតនៃសហរដ្ឋអាមេរិក ថានៅពេលពួកគេធ្វើ ប្រសិនបើពួកគេធ្វើ ពួកគេនឹងត្រូវជួបប្រទះដោយកម្លាំងស្មើគ្នាឬខ្លាំងជាង។ការអត្ថាធិប្បាយនេះកើតឡើងស្របពេលសេតវិមាន និងមន្ត្រីអនុវត្តច្បាប់នៅទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំសម្រាប់ក្បួនព្យុហយាត្រាយោធានៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលស្របពេលជាមួយនឹងខួបលើកទី២៥០របស់កងទ័ព និងខួបកំណើតលើកទី៧៩ ឆ្នាំ របស់លោក Trump ។
គិតត្រឹមថ្ងៃអង្គារ១០មិថុនាសប្ដាហ៍នេះ ក្បួនរថក្រោះមួយខ្សែប្រវែងមួយម៉ាយល៍ បានទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយរបាំងកំពុងត្រូវបានដំឡើងជុំវិញបរិវេណសេតវិមាន៕



