មន្ទីរបញ្ចកោណ និយាយការពារការដាក់ពង្រាយកងទ័ពទៅទីក្រុង Los Angeles ដែលត្រូវចំណាយ១៣៤លានដុល្លារ

2025/06/11 04:17:35 pm        107

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth កាលពីថ្ងៃអង្គារ ទី ១០ ខែមិថុនា បាននិយាយការពារការដាក់ពង្រាយកងម៉ារីន និងកងឆ្មាំជាតិទៅកាន់ទីក្រុង Los Angeles ដែលត្រូវចំណាយ១៣៤លានដុល្លារ ដោយនិយាយថា ពួកគេនឹងការពារក្រុមមន្រ្តីមកពីអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE)របស់សហរដ្ឋអាមេរិក ដែលបានប្រមូលក្រុមអ្នកល្មើសច្បាប់អន្តោប្រវេសន៍ បណ្តាលឲ្យឱ្យមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ។

លោក Hegseth បាននិយាយទៅកាន់សវនាការក្នុងសភាថា «យើងជឿថា ភ្នាក់ងារអង្គភាពអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ត្រូវតែមានសុវត្ថិភាពក្នុងប្រតិបត្តិការរបស់ពួកគេ ហើយយើងបានដាក់ពង្រាយឆ្មាំជាតិ និងកងម៉ារីន ដើម្បីការពារពួកគេក្នុងការអនុវត្តភារកិច្ច»។ «ព្រោះថា យើងគួរតែអាចអនុវត្តច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសនេះ»។

ទាហានម៉ារីនប្រហែល ៧០០នាក់ បានទៅដល់ទីក្រុង Los Angeles ក្រោមការបញ្ជាពីលោកប្រធានាធិបតី Donald Trump ដែលបានឲ្យកងទ័ពឆ្មាំជាតិចំនួន៤.០០០នាក់ អនុវត្តចំណាត់ការ ដើម្បីបង្ក្រាបការតវ៉ា ទោះបីជាមានការជំទាស់ពីអភិបាលរដ្ឋ California លោក Gavin Newsom និងមេដឹកនាំតំបន់ផ្សេងទៀតក៏ដោយ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទាហានប្រហែល ២.១០០ នាក់ក្នុងចំណោមទាហានទាំងអស់ កំពុងធ្វើប្រតិបត្តិការនៅទីក្រុង Los Angeles។ លោកស្រី Bryn MacDonnell ដែលកំពុងបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យនៅមន្ទីរបញ្ចកោណ បាននិយាយទៅកាន់សមាជិកសភាថា ការចំណាយលើការដាក់ពង្រាយកងទ័ពប្រហែល១៣៤លានដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងការធ្វើដំណើរ ការស្នាក់នៅ និងអាហារសម្រាប់កងទ័ព។



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm