លោក Trump ការពារការបញ្ជូនទ័ពទៅបាតុកម្ម ដោយប្រាប់ទាហានថា "នឹងរំដោះក្រុង Los Angeles"

2025/06/11 04:52:26 pm        157

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រើសុន្ទរកថាគោរពដល់ទាហានកាលពីថ្ងៃអង្គារ (១០ មិថុនា) ដើម្បីការពារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដាក់ពង្រាយទាហានទៅកាន់បាតុកម្មទីក្រុង Los Angeles ប្រឆាំងគោលនយោបាយអន្តោប្រវេសន៍របស់លោក នៅក្នុងទង្វើមួយដែលក្រុមអ្នករិះគន់បានចាត់ទុកថាជាប្រតិកម្មជ្រុលហួសហេតុ និងមានហេតុផលនយោបាយ។

លោក Trump បានប្រាប់ទាហាននៅឯមូលដ្ឋានកងទ័ព Fort Bragg នៃរដ្ឋ North Carolina ថា "គ្រប់ជំនាន់នៃវីរបុរសកងទ័ព មិនបានតស៊ូបង្ហូរឈាមរបស់ពួកគេនៅច្រាំងទន្លេឆ្ងាយៗដើម្បីមកឈរមើលប្រទេសរងការបំផ្លាញដោយការឈ្លានពាន និងភាពគ្មានច្បាប់នៃពិភពទីបីនោះទេ"។

លោក Trump បន្តថា "អ្វីដែលកំពុងកើតឡើងនៅរដ្ឋ California គឺជាការវាយប្រហារយ៉ាងពេញទំហឹងទៅលើសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងលើអធិបតេយ្យភាពជាតិ ដែលធ្វើឡើងដោយពួកកុបកម្មកាន់ទង់ជាតិបរទេស" ដោយបន្ថែមថា រដ្ឋបាលរបស់លោកនឹង "រំដោះទីក្រុង Los Angeles"។

ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់មូលដ្ឋាន Fort Bragg ដែលជាជម្រករបស់ទាហានសកម្មចំនួន ៥០.០០០នាក់នេះ បានកើតឡើង បន្ទាប់ពីលោកដាក់ពង្រាយកងម៉ារីនចំនួន ៧០០នាក់ និងកងទ័ពឆ្មាំជាតិចំនួន ៤.០០០នាក់ទៅកាន់ទីក្រុង Los Angeles ក្នុងការឆ្លើយតបមិនបន្ធូរដៃ ទៅនឹងការតវ៉ាដ៏តានតឹងតាមដងផ្លូវ ជុំវិញគោលនយោបាយអន្តោប្រវេសន៍របស់លោក។ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះនិយាយថា ការដាក់ពង្រាយយោធាគឺចាំបាច់ដើម្បីការពារទ្រព្យសម្បត្តិសហព័ន្ធ និងបុគ្គលិក៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm