ទីភ្នាក់ងារអាមេរិក ICE រងការរិះគន់ ជុំវិញការបង្កើនគោលដៅចាប់ខ្លួនជនអន្តោប្រវេសន៍ប្រចាំថ្ងៃដល់ទៅបីដង

2025/06/11 04:56:46 pm        99

មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថាទីភ្នាក់ងារ ICE បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលើការចាប់ខ្លួនជនអន្តោប្រវេសន៍ ដើម្បីបំពេញការសន្យារបស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Donald Trump អំពីការនិរទេសក្នុងកម្រិតកំណត់ត្រា នៅក្នុងជំហានមួយដែលរងការរិះគន់ប្រឆាំងយ៉ាងខ្លាំង។

ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា សេតវិមានបានទាមទារឱ្យទីភ្នាក់ងារ ICE បង្កើនគោលដៅចាប់ខ្លួនជនអន្តោប្រវេសន៍ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់។ នោះមានន័យថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីសម្រេចបានកូតាដ៏ខ្ពស់នៃការចាប់ខ្លួនបែបនេះត្រូវបង្កើនបីដងដល់តួលេខ ៣.០០០នាក់ ក្នុងមួយថ្ងៃ ដែលលើសពីគោលដៅពីមុន ១.០០០នាក់ក្នុងមួយថ្ងៃ។

សមាជិកសហគមន៍ និងអ្នកមកពីបក្សប្រជាធិបតេយ្យ បានរុញច្រានប្រឆាំងនឹងជំហាននោះ ដោយលើកហេតុផលថា មន្រ្តី ICE កំពុងកំណត់គោលដៅលើមនុស្សដោយមិនរើសមុខ និងបង្កឱ្យមានការភ័យខ្លាច។ ភាពតានតឹងក៏បានផ្ទុះឡើងប្រឆាំងនឹងរឿងនេះផងដែរនៅក្នុងទីក្រុង Los Angeles កាលពីចុងសប្តាហ៍ នៅពេលក្រុមអ្នកតវ៉ាចេញដើរតាមដងផ្លូវ បន្ទាប់ពី ICE បានចាប់ខ្លួនជនអន្តោប្រវេសន៍រាប់សិបនាក់នៅទីក្រុងនោះ នេះបើយោងតាមអ្នកតស៊ូមតិជនអន្តោប្រវេសន៍។

លោក Tom Homan ដែលជាមន្ត្រីព្រំដែនរបស់លោក Trump បានប្រាប់រ៉យទ័រកាលពីចុងខែឧសភាថា រដ្ឋបាលថ្មីបាននិរទេសមនុស្សប្រហែល ២០០.០០០នាក់ ក្នុងរយៈពេល ៤ខែកន្លងទៅនោះ៕



អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm