ការបណ្តុះបណ្តាលមូលធនមនុស្សល្អពេញលេញ គ្រប់សាលារៀនត្រូវអនុវត្តគោលដៅ​សំខាន់ៗ​មួយ​ចំនួន​ សម្រាប់ចក្ខុវិស័យក្នុងវិស័យអប់រំ

2025/06/11 07:21:22 pm        208

កំពង់ឆ្នាំង៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន គណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ មាន​ប្រសាសន៍​ថា ការបណ្តុះបណ្តាលបាននូវមូលធនមនុស្សល្អពេញលេញតាមសាលារៀនត្រូវអនុវត្ត គឺ​បណ្ដុះ​ទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ គុណធម៌ ថែទាំ និងលើកកម្ពស់​សុខភាព​ល្អទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការ​ងារ​មនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុង​ពិធី​ប្រជុំ​ឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍នៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រង និង​គ្រូ​បង្រៀន​នៅ​តាមសាលារៀនគោលដៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅ​សាលា​ខេត្ត​កំពង់ឆ្នាំង​។

ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា វិធីសាស្ត្រនៃការជ្រើសរើស និង​ប្រើ​ប្រាស់​មូល​ធន​មនុស្សជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើមដែលបានចូលនិវត្តន៍ហើយ ឱ្យ​មក​ជួយ​បំពេញកិច្ចការជាគ្រូបង្គោលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ជន ដែល​មាន​ឆន្ទៈ​ការងារ​ខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិ បានកាន់តែយូរថែមទៀត។ គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺទី១-ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីវិធានការគន្លឹះ ចក្ខុវិស័យ នៃការកែទម្រង់ វិស័យ​អប់រំរបស់រាជរដ្ឋាភិបាល នៃសាលារៀនគោលដៅ ក្នុងខេត្តទាំង២។ ទី២-ពង្រឹង​កិច្ច​សហការ កៀរគរចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បង្កើតឱកាសជួបជុំគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោល ជំរុញ​លើក​ទឹកចិត្ត ដល់ការអនុវត្តវិធានការគន្លឹះដោយទំនុកចិត្ត។ ទី៣-ពង្រឹង និង​បំពាក់​នូវ​គោល​ជំហរ​រឹងមាំដល់ក្រុមគ្រូបង្គោល នាយក និងគ្រូបង្រៀន ព្រមទាំងបង្ហាញការគាំទ្រពេញទំហឹង និង​គ្រប់​ដំណាក់កាល។ ទី៤-ការបណ្តុះឆន្ទៈគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និង​សហគមន៍​នៃ​សាលា​គោលដៅ ដែលបានចូលរួមក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការនេះ មានក្តីសប្បាយរីករាយ និង​គាំ​ទ្រ​ពេញទំហឹងចំពោះវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែល​បាន​អនុវត្ត​នៅ​តាម​សាលា​រៀន​ក្នុងខេត្តទាំងអស់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ទី៥-ការ​គាំទ្រ​​សាលា​រៀន​គោល​ដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំ ទៅអនុវត្ត​នៅ​តាម​សាលា​គោល​ដៅ ដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រ​ផ្នែក​បច្ចេក​ទេស វិធីសាស្ត្រ និងការសហការ ជំរុញវិធានការគន្លឹះ ឱ្យអនុវត្តបានដោយរលូន។

ឯកឧត្តមបានសំណូមពរឱ្យសាលារៀនគោលដៅផ្តោតការយកចិត្តទុកដាក់ខ្ពស់ អំពី​ការ​បណ្ដុះ​ទឹក​ចិត្ត​ ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារ​មនុស្ស​ធម៌ ការចែករំលែក និងជួយយកអាសារគ្នា៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        179
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm