ក្រសួងទេសចរណ៍៖ ទូទាំងប្រទេសមានគោលដៅទេសចរណ៍អាចទៅកម្សាន្តបានជិត១១០០កន្លែង

2021/12/23 10:12:51 pm        744

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសបច្ចុប្បន្នភាពនៃគោលដៅទេសចរណ៍ថ្មី អាចទៅលេងកម្សាន្តបានមានចំនួនជិត ១ ១០០កន្លែង ហើយបណ្តាអ្នកជំនាញទេសចរណ៍អន្តរជាតិ បានណែនាំអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ គួររៀបចំម្ហូបអាហារប្រពៃណីប្រចាំតំបន់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែម។

នៅក្នុងសិក្ខាសាលាស្តីពីសកម្មភាពគាំទ្រការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការបើកទទួល​ទេសចរណ៍អន្តរជាតិ ល្ងាចថ្ងៃទី២២ ខែធ្នូនេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយក​រង​អភិវឌ្ឍន៍​ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្លែងថា បច្ចុប្បន្នភាពសៀវភៅ​បញ្ជីសារពើភណ្ឌតំបន់ ទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលមានការផ្សព្វផ្សាយនៅលើប្រព័ន្ធអនឡាញផងដែរនោះ គឺបាន​បង្ហាញគោលដៅទេសចរណ៍ថ្មីដែលមានកាយសម្បទាគ្រប់គ្រាន់អាចអោយភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅដើរកម្សាន្តបាន គឺមានគោលដៅទេសចរណ៍កើនរហូតដល់ ១០៩៨គោលដៅ ក្នុង​នោះ​មានកន្លែងដើរកម្សាន្តប្រមាណរាប់ពាន់កន្លែងថែមទៀត ដែលរួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍ទេសចរណ៍ និងកេអូទេសចរណ៍ដែលមានសក្តានុពល។

បើតាមបណ្តាអ្នកជំនាញទេសចរណ៍អន្តរជាតិមកពីប្រទេសអង់គ្លេស និងកាណាដាជាដើម ដែល​បាន​ធ្វើបទបង្ហាញនៅក្នុងអង្គសិក្ខាសាលាជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ​និងការបើកទទួល​ទេស​ចរណ៍​អន្តរជាតិ ​បានថ្លែងថា នៅពេលបច្ចុប្បន្ននៅកម្ពុជា ​មានគោលដៅទេសចរណ៍វប្បធម៌​ អេកូ​ទេសចរណ៍​ច្រើនកន្លែង ​ហើយគ្រប់អ្នកគ្រប់គ្រងគោលដៅទេសចរណ៍​ទាំងនោះ គឺត្រូវ​ផ្សព្វ​ផ្សាយ​អោយ​បានច្រើន ​និងរៀបចំម្ហូបអាហារបែបប្រពៃណីនៅប្រចាំតំបន់របស់ខ្លួនអោយបានច្រើន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅស្នាក់នៅដើរកម្សាន្តបានយូរថ្ងៃ និង​ធ្វើអោយភ្ញៀវទៅទស្សនាម្តងហើយ​ ហើយទៅទស្សនាម្តងទៀត។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានថ្លែងថា ការលើកឡើង​ពី​វាគ្មិនជាតិ និងអន្តរជាតិ ​គឺជាគន្លឹះមួយដែលយើងចង់បាន ដើម្បីចូលរួមចំណែកជំរុញ​ចលនាទេស​ចរណ៍​ផ្ទៃក្នុង និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា និងការស្តារវិស័យ​ទេស​ចរណ៍​ពីវិបត្តិ​ជំងឺកូវីដ-១៩ ។

លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ថ្លែងថា AFD ​តាមរយៈការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុង​ វិស័យទេសចរណ៍ (TCBP) និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបានប្រើប្រាស់ជំនួយឥតសំណង​ ប្រមាណ១លាន៥សែនអឺរ៉ូ ដើម្បី​ចូលរួមធ្វើសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា ​និងបានផ្តល់កំចី១១លានអឺរ៉ូ សម្រាប់​អនុវត្ត​គម្រោង​សាងសង់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ ​និងក្រុងព្រះសីហនុ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ​ការបង្កើតការងារអោយបានច្រើនក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm