ចិន ប្រាប់អាមេរិក ឱ្យឈប់ដុតបញ្ឆេះភាពតានតឹង ខណៈបដិសេធការលើកឡើងពីកោះតៃវ៉ាន់ របស់លោក Hegseth

2025/06/11 10:05:11 pm        216

ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចសន្ទនា Shangri-La ដែលថាការប៉ុនប៉ងណាមួយដោយចិនដើម្បី "ក្រសោបយកកោះតៃវ៉ាន់ដោយកម្លាំង" នឹងនាំឱ្យមានផលវិបាកដ៏អាក្រក់សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បាននិយាយនៅថ្ងៃពុធ (១១ មិថុនា) នេះថា អ្នកមួយចំនួននៅសហរដ្ឋអាមេរិក បន្តនិយាយបំផ្លើសនូវអ្វីដែលគេហៅថា "ការគំរាមកំហែងរបស់ចិន"។

លោកស្រី Zhu បន្តថា ពួកគេកំពុងបំផ្លើសភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលជាលេសប្រើដើម្បីជ្រៀតជ្រែកក្នុងបញ្ហាតំបន់តៃវ៉ាន់ និងបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិក ហើយប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងបែបនេះ។

លោកស្រី Zhu បន្ថែមថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន សុទ្ធសាធ ហើយពុំត្រូវមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ភាគីអាមេរិក គួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមអាមេរិក-ចិន បញ្ឈប់ការបញ្ជូនសញ្ញាខុសដល់កងកម្លាំងផ្ដាច់ខ្លួន "ឯករាជ្យកោះតៃវ៉ាន់" និងបញ្ឈប់ការដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់។

ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-la នៅសិង្ហបុរី កាលពីដើមខែមិថុនា លោក Hegseth បានព្រមានថា ចិននឹងបង្កការគំរាមកំហែងដល់កោះតៃវ៉ាន់ ខណៈជំរុញឱ្យប្រទេសអាស៊ីបង្កើនការចំណាយលើវិស័យការពារជាតិ និងធ្វើការជាមួយអាមេរិកដើម្បីរារាំងសង្គ្រាម។ ជាការឆ្លើយតប ចិនបានចោទអាមេរិក ថាជាអ្នកបង្កបញ្ហាដ៏ធំបំផុតសម្រាប់សន្តិភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm