ឯកអគ្គរដ្ឋទូត៖អាមេរិកលែងមើលឃើញការបង្កើតរដ្ឋប៉ាឡេស្ទីនថា ជាគោលដៅរបស់ខ្លួនទៀតហើយ

2025/06/11 10:24:57 pm        56

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានBloomberg ថា សហរដ្ឋអាមេរិកលែងគាំទ្រដោយអស់ពីចិត្តចំពោះរដ្ឋឯករាជ្យមួយសម្រាប់ប៉ាឡេស្ទីនហើយ។

អ្នកការទូតរូបនេះ បាននិយាយថា៖«លុះត្រាតែមានរឿងសំខាន់ៗមួយចំនួនដែលកើតឡើងដែលផ្លាស់ប្តូរវប្បធម៌នោះ ពុំមានសម្រាប់រដ្ឋឯករាជ្យនោះទេ»។ យោងទៅតាមលោកបានឲ្យដឹងថា ការផ្លាស់ប្តូរបែបនេះ ទំនងជាមិនកើតឡើង «នៅក្នុងជីវិតរបស់យើង»។ នៅពេលសួរថាតើការបង្កើតរដ្ឋប៉ាឡេស្ទីន នៅតែជាគោលដៅរបស់សហរដ្ឋអាមេរិកឬអត់នោះ លោក Huckabee បានឆ្លើយតបថា៖«ខ្ញុំមិនគិតដូច្នេះទេ»។

លោកក៏បានសារភាពថា ប្រសិនបើរដ្ឋបែបនេះ ត្រូវបានបង្កើតឡើងនោះ វាអាចមិនលេចឡើង នៅលើទឹកដីនៃតំបន់វេសបែង(West Bank)នោះទេ ប៉ុន្តែនៅក្នុងរដ្ឋមូស្លីមមួយផ្សេងទៀត នៅក្នុងតំបន់នេះ។ 

ដោយប្រើឈ្មោះតាមព្រះគម្ពីរ ដែលប្រើដោយរដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់តំបន់វេសបែង ជាទីដែលមានជនជាតិប៉ាឡេស្ទីនប្រហែល បីលាននាក់ រស់នៅ លោកបាននិយាយថា តើរដ្ឋនេះ ត្រូវតែស្ថិតនៅក្នុងតំបន់ Judea និង តំបន់ Samaria ឬ?

សន្និសីទស្តីពីរដ្ឋប៉ាឡេស្ទីន នឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយ ដោយមានការគាំទ្រពីប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm