ឯកឧត្តម ហេង សួរ អញ្ជើញប្រកាសមុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ

2025/06/11 10:32:57 pm        302

ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រកាសជាផ្លូវការចូលកាន់មុខតំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយលោក ម៉ូត សុខមេសា ជាប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ជំនួសលោក ស៊ុន ហ៊ាយ ដែលបានចូលនិវត្តន៍ទៅអង្គភាពទីប្រឹក្សាក្រសួង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជាន់ខ្ពស់ជាច្រើនពីមន្ទីររដ្ឋបាលក្នុងខេត្ត។

លោក ម៉ូត សុខមេសា បានថ្លែងប្តេជ្ញាចិត្តថា នឹងអនុវត្តការងារជាដំណើរការដោយស្មោះត្រង់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងក៏ដូចជាស្ថាប័ន​រាជរដ្ឋាភិបាលថ្នាក់​ក្រោមជាតិ ​ដើម្បីជួយឲ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តមានភាពរីកចម្រើន និងមានប្រសិទ្ធភាព។

ឯកឧត្តម មាន ចាន់យ៉ាដាអភិបាលខេត្តឧត្តរមានជ័យ បានសម្តែងការអបអរសាទរ និងផ្តល់​អនុសាសន៍​ដល់ប្រធានមន្ទីរថ្មីថា ជាការទទួលខុសត្រូវដ៏សំខាន់មួយក្នុងការជំរុញ​វិស័យ​ការងារផ្ទៃក្នុងខេត្ត។ឯកឧត្តម បានបញ្ជាក់ថា ការ​តែងតាំង​នេះជាសក្ដានុពល​នៃការទុកចិត្ត​ពី​សំណាក់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសមត្ថភាព និងសុចរិតភាពក្នុងការដឹកនាំ។

ក្នុងឱកាសនោះ ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានធ្វើសំណេះសំណាលផ្ទាល់ និង​ផ្តល់អនុសាសន៍ ដល់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី​ត្រូវបន្តខិតខំប្រឹង​ប្រែង​ធ្វើការងារដោយមានភាពសាមគ្គី​ក្នុងមន្ទីរ និងធ្វើឲ្យកិច្ចការទាំងមូលរីកចម្រើន​សមស្របតាម​បំណងនយោបាយរដ្ឋាភិបាល។

យ៉ាងម៉ិញ​ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តឧត្ដរមានជ័យថ្មី ត្រូវរក្សានិងបង្កើនសាមគ្គីភាពឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់ ក្នុងជួរក្រសួងសមី ជួររដ្ឋបាលខេត្ត ក៏ដូចជាបង្កើនទំនាក់ទំនងល្អ​ជាមួយបណ្តាអង្គភាព សមាគម និងអង្គការនានា ​ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និង​បង្កើតជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        92
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm