ការតវ៉ាបានផ្ទុះឡើងនៅទីក្រុងនានារបស់បារាំង បន្ទាប់ពីសកម្មជនត្រូវឃុំខ្លួនលើនាវាជំនួយទៅហ្កាហ្សា

2025/06/11 10:43:00 pm        40

បារាំង កំពុងមើលឃើញការតវ៉ាយ៉ាងរាលដាលនៅថ្ងៃចន្ទ (០៩ មិថុនា) បន្ទាប់ពីការឃុំខ្លួនសកម្មជនមួយចំនួនដោយកងកម្លាំងអ៊ីស្រាអែល លើនាវាជំនួយ Madleen ដែលកំពុងទៅកាន់តំបន់ហ្កាហ្សា។ ក្រុមនយោបាយ សកម្មជន និងអង្គការសិទ្ធិមនុស្ស បានអំពាវនាវឱ្យដោះលែងអ្នកដែលត្រូវឃុំខ្លួនទាំងនោះជាបន្ទាន់ និងទាមទារឱ្យបញ្ចប់ការរាំងខ្ទប់ជាយូរមកហើយរបស់អ៊ីស្រាអែល លើដែនដីហ្កាហ្សា។

នៅទីក្រុងប៉ារីស ហ្វូងមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គ Place de la République អំពាវនាវឱ្យដោះលែងអ្នកជិះលើនាវាសប្បុរសធម៌ ដែលរឹបអូសដោយកងកម្លាំងអ៊ីស្រាអែល និងទាមទារសកម្មភាពការទូតកាន់តែខ្លាំង និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារជនជាតិបារាំង និងគោរពច្បាប់ដែនសមុទ្រអន្តរជាតិ។ ការតវ៉ាស្រដៀងគ្នានេះបានកើតឡើងនៅទីក្រុងជាច្រើនដូចជា Aix-en-Provence, Lyon និងកន្លែងផ្សេងៗទៀត។

នាវាដោតទង់ជាតិអង់គ្លេស Madleen ដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិមួយឈ្មោះ Freedom Flotilla Coalition ដែលគាំទ្រប៉ាឡេស្ទីន មានបំណងទៅផ្តល់ជំនួយជានិមិត្តរូបដល់ហ្កាហ្សា នៅល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ និងលើកកម្ពស់ការយល់ដឹងជាអន្តរជាតិពីវិបត្តិមនុស្សធម៌នៅទីនោះ។ 

នៅលើនាវាមានពលរដ្ឋបារាំង ៦នាក់ រួមនឹងអ្នកផ្សេងទៀត ព្រមទាំងសកម្មជនជនជាតិស៊ុយអែតដ៏ល្បីឈ្មោះ Greta Thunberg ដែលនិយាយថា នាងត្រូវបាន "ចាប់ជំរិត" ក្នុងដែនទឹកអន្តរជាតិ។ ក្រសួងការបរទេសអ៊ីស្រាអែល បញ្ជាក់ថា នាវានេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ហើយនិយាយថា អ្នកដំណើរត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm