ហ្ស៊កដានី សន្យាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លីបង់ ក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងអធិបតេយ្យភាព

2025/06/11 11:07:04 pm        45

ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអាម៉ាន ( Amman) កាលពីថ្ងៃអង្គារ ជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ព្រះមហាក្សត្រAbdullah នៃ ប្រទេសហ្ស៊កដានី បានអះអាងសាជាថ្មីអំពីការគាំទ្ររបស់ប្រទេសរបស់ព្រះអង្គ ចំពោះប្រទេសលីបង់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារសន្តិសុខ ស្ថិរភាព អធិបតេយ្យភាព និងឯកភាពទឹកដី។

មេដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើ «សារៈសំខាន់នៃការរក្សាសន្តិសុខ និងស្ថិរភាព នៅក្នុងប្រទេសស៊ីរី ដែលនឹងជួយសម្រួលដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្ត និងសុវត្ថិភាពរបស់ជនភៀសខ្លួនស៊ីរី» ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

លោក Aoun បានសរសើរហ្ស៊កដានីសម្រាប់តួនាទីដែលខ្លួនបានបំពេញ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ Abdullah ក្នុងការរួមសាមគ្គីមួយលីបង់ និងប្រជាជនរបស់ខ្លួន និងផ្តល់ការគាំទ្រដល់កងទ័ពលីបង់។

លោកក៏បានលើកឡើងពីសារៈសំខាន់នៃ«ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការរត់ពន្ធ»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ព្រះមហាក្សត្រ Abdullah និង លោក Aoun បានសង្កត់ធ្ងន់ថា៖«តម្រូវការ ដើម្បីស្តារឡើងវិញភ្លាមៗនូវបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ហើយធានាបាននូវជំនួយមនុស្សធម៌គ្រប់គ្រាន់ ទៅដល់គ្រប់តំបន់ទាំងអស់នៃទឹកដីនេះ។ ពួកគេបានច្រានចោលផែនការណាមួយ ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ហើយបានជំរុញឲ្យ រដ្ឋអារ៉ាប់ និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយនេះ បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm