ប្រមុខមន្ទីរបញ្ចកោណ ប្តេជ្ញាគោរពកិច្ចព្រមព្រៀងនាវាមុជទឹកអាមេរិក-អូស្ត្រាលី

2025/06/11 11:12:16 pm        50

រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានព្យាយាមធានាជាថ្មីដល់សមាជិកសភា ជុំវិញការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ដល់ប្រទេសអូស្ត្រាលីនូវកងនាវានៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដែលថា ការសាងសង់មិនដំណើរការលឿនគ្រប់គ្រាន់ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តនោះ។

ក្រោមកិច្ចព្រមព្រៀងរបស់សម្ព័ន្ធ AUKUS ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០២១ ដោយទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ្រ៍ និងទីក្រុងកង់បេរ៉ា កំពុងសហការលើការអភិវឌ្ឍរួមគ្នានៃឧបករណ៍ការពារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត (AI) និងមីស៊ីលលឿនជាងសំឡេង។

កិច្ចព្រមព្រៀងនេះតម្រូវឲ្យមានការប្ដេជ្ញាចិត្តពីសហរដ្ឋអាមេរិក ក្នុងការសាងសង់នាវាមុជទឹកកម្រិតខ្ពស់ សម្រាប់អូស្ត្រាលី ដែលជាការវិនិយោគជាមួយនឹងការចំណាយប្រមាណជា ២៣៥ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ឆ្នាំ។ អូស្ត្រាលីគ្រោងនឹងទិញនាវាមុជទឹកប្រភេទ Virginia Class យ៉ាងហោចណាស់ ៣គ្រឿងពីសហរដ្ឋអាមេរិក ក្នុងរង្វង់ ១៥ឆ្នាំខាងមុខ ដែលនៅទីបំផុតនឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន។

តែយ៉ាងណាក្ដី អ្នករិះគន់ចោទជាសំណួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅឲ្យអូស្ត្រាលី ដោយមិនស្តុកទុកដោយផ្ទាល់ខ្លួនជាមុនសិន។ ហើយនៅពេលត្រូវបានចោទសួរដោយសមាជិកសភាតំណាងរាស្រ្តអាមេរិក លោក Hegseth បានប្រាប់ថា ក្រុមរបស់លោកកំពុងនិយាយ «ជារៀងរាល់ថ្ងៃ« ទៅកាន់ក្រុមហ៊ុនសាងសង់នាវាអាមេរិក Electric Boat និង Huntington Ingalls ដើម្បីឲ្យធានាថា «តម្រូវការមិនត្រឹមតែត្រូវបានបំពេញប៉ុណ្ណោះទេ ប៉ុន្តែការខ្វះខាតក៏កំពុងត្រូវបានដោះស្រាយផងដែរ»។

ហើយចុងក្រោយ លោក Hegseth បានប្តេជ្ញាចិត្តឲ្យមានការដឹកជញ្ជូននាវា តាមការគ្រោងទុក៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm