សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យនៅបារាំង

2025/06/11 04:27:19 pm        76

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) រយៈពេល៣ថ្ងៃនៅទីក្រុងនីសប្រទេសបារាំង។

បេសកកម្មរបស់សម្ដេចធិបតីចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣នៅប្រទេសបារាំងនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និង ឯកឧត្តម អង់តូនីញូ ហ្គុយតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។ 

ក្នុងឱកាសសម្ដេចធិបតី បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទស្តីពីមហាសមុទ្រលើកទី៣នេះ សម្ដេចបានគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាលកិច្ចមហាសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះសម្ដេចធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។

សម្ដេចបានថ្លែថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង អនុសញ្ញាពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យភាពជាតិ (Biodiversity Beyond National Jurisdiction) ឬគេហៅថា BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចមានមោទនៈភាពក្នុងការប្រកាសថា ប្រទេសកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ ក្នុងឱកាសសន្និសីទនេះ។ ក្រៅពីនេះកម្ពុជានឹងជំរុញឲ្យមានតម្លាភាព ក្នុងការចែករំលែកអត្ថប្រយោជន៍រូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ ផងដែរ។ 

សម្តេចលើកឡើងថា មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដី ហើយកម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ។ ប្រទេសកម្ពុជាបានពង្រីកតំបន់ការពារ ដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ សម្តេចធិបតីបញ្ជាក់ពីយុទ្ធសាស្ត្រសារាចររបស់កម្ពុជាស្តីពីបរិស្ថាន២០២៣-២០២៨ ដោយផ្តោតលើសសរស្តម្ភជាមូលដ្ឋានចំនួនបី គឺ «ស្អាត បៃតង និងនិរន្តរភាព» ដែលរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការការពាររយៈពេលវែងរបស់សមុទ្រ។

ក្នុងឱកាសបេសកកម្មនៅបារាំងនេះ សម្តេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។

ជាលទ្ធផលតាមរយៈជំនួបរវាង សម្ដេចធិបតី និងឯកឧត្តម ប្រធានាធិបតីបារាំង ប្រមុខដឹកនាំប្រទេសទាំងពីរបានឯកភាព រៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា «ដៃគូយុទ្ធសាស្ត្រ»។ ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមប្រធានាធិបតីបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ឱ្យបានជោគជ័យ។ 

តាមរយៈជំនួបរវាងសម្ដេចធិបតី និងឯកឧត្តម ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន, ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមប្រធានាធិបតី តាជីគីស្ថាន បានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

សម្ដេចធិបតី បានជួបជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប តាមយៈជំនួបនេះ សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។  

សម្ដេចធិបតីបន្តជួបជាមួយ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីសផងដែរ, ក្នុងជំនួបន ភាគីទាំងពីរ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិផងដែរ, ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិកពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា។ 

បន្ទាប់មក សម្ដេចធិបតី បន្តជួបជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ, តាមរយៈជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី កូតឌីវ័រ បានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3)នេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)របស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

TOP STORY សម្ដេចធិបតី៖បញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃនឹងមិនត្រូវលើកយកមកនិយាយក្នុងកិច្ចប្រជុំ JBC ស្អែកនេះទេ!
2025/06/13 10:29:17 pm        1
TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ
2025/06/13 10:14:40 pm        1
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2025/06/13 09:22:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​TOP STORY សម្ដេចធិបតី៖បញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃនឹងមិនត្រូវលើកយកមកនិយាយក្នុងកិច្ចប្រជុំ JBC ស្អែកនេះទេ!

2025/06/13 10:29:17 pm
​TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ
2025/06/13 10:14:40 pm
​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2025/06/13 09:22:44 pm
​រដ្ឋមន្ត្រីសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល
2025/06/13 09:17:31 pm
​ស្ថានទូតអ៊ីស្រាអែលបិទស្ថានទូតនៅទូទាំងពិភពលោក ក្រោយវាយប្រហារអ៊ីរ៉ង់
2025/06/13 08:48:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/13 03:49:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/12 10:07:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am