Manchester City ឈាន​ដល់​កិច្ចព្រមព្រៀង​លក់ Ferran Torres ទៅ Barcelona ហើយ​

2021/12/23 10:24:47 pm        122

​បាល់ទាត់៖ ​ក្រុម​កំពូល​តារាង Manchester City បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ Barcelona ហើយ​ក្នុង​ផ្ទេរ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Ferran Torres ទៅកាន់​ទឹកដី Camp Nou​។ ​តម្លៃ​នៃ​ការផ្ទេរ​នេះ​ត្រូវបាន​គេ​ដឹងថា Barcelona ត្រូវ​ចំណាយ ៥៥លាន​អឺរ៉ូ និង​ប្រាក់​បូក​បន្ថែម​ផ្សេងទៀត ១០លាន​អឺរ៉ូ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​វ័យ ២១ឆ្នាំ​រូបនេះ​។

​​ក្លិប​អេ​ស្ប៉ា​ញ​ដែល​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​នេះ នៅតែមាន​លទ្ធភាព​ក្នុងការ​ចំណាយ បន្ទាប់ពី​ទទួលបាន​កម្ចី​បន្ថែម​ពី​ធនាគារ​។ យ៉ាងណាក្តី Barcelona នឹងមិន​អាចដាក់​បញ្ចូល​ឈ្មោះ Ferran Torres ក្នុង​បញ្ជី​កីឡាករ​របស់​ក្លិប​បានឡើយ ដរាបណា​ក្លិប​លក់​ចេញ​កីឡាករ​មួយ​វិញ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​របស់ La Liga​។​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះបានបង្ហាញ​ខ្លួន​សរុប ៤៣​ប្រកួត និង​ស៊ុត​បញ្ចូល​ទី ១៦គ្រាប់​ឱ្យ Manchester City តាំងពី​ផ្លាស់​ពី Valencia នៅ​ខែសីហា​ ឆ្នាំ២០២០​។

​Ferran Torres បាន​ចូល​លេង ៦ប្រកួត​ដំបូង​នៅ Premier League ឱ្យ Manchester City មុនពេល​ដែលមាន​របួស​ជើងពេល​ជួយ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​។ ​​Torres ក៏បាន​ប្រាប់​ទៅ Pep Guardiola ថា ​គេ​ចង់​ចាកចេញ​ផងដែរដើម្បី​ធានាបាន​ការលេង​ដែល​ទៀងទាត់​មួយ ស្របពេល​ឱកាស​មិនសូវ​មាននៅ Etihad ក្នុង​តំណែង​ដ៏​ចង្អៀត​ប្រជែង​ជាមួយ Bernado Silva, Jack Grealish, Riyad Mahrez, Gabriel Jesus, Phil Foden និង Raheem Sterling ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm