ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ២នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀតរងរបួសនៅទីក្រុង Kharkiv របស់អ៊ុយក្រែន

2025/06/12 12:01:07 am        84

ក្រុមមន្រ្តីក្នុងតំបន់និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារយានដ្រូនរយៈពេល ៩នាទីរបស់រុស្ស៊ីលើទីក្រុងធំបំផុតទី ២ Kharkiv របស់អ៊ុយក្រែនកាលពីពាក់កណ្តាលយប់កន្លងទៅ បានសម្លាប់មនុស្សយ៉ាងហោច ២នាក់ និងមនុស្ស ៥៧នាក់ផ្សេងទៀត រងរបួស ក្នុងនោះរួមទាំងកុមារ ៧នាក់ផងដែរ ។

លោក Ihor Terekhov គឺជាអភិបាលក្រុង Kharkiv និយាយថា ការវាយប្រហារដោយប្រើប្រាស់យានដ្រូន ១៧គ្រឿង បង្កឲ្យកើតមានអគ្គិភ័យនៅអគារផ្ទះល្វែងកម្ពស់ ៥ជាន់ និងបណ្តាលឲ្យមានការខូចខាតផ្សេងទៀតនៅក្នុងទីក្រុងជាប់ព្រំដែនរុស្ស៊ីមួយនេះ ។

ចំណែកឯលោក Oleh Sinehubov គឺជាអភិបាលតំបន់ Kharkiv និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា មនុស្ស ៩នាក់ដែលរងរបួស រួមទាំងក្មេងស្រីអាយុ ២ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

លោកបន្តថា ការវាយប្រហារនេះ បានត្រូវចំដឺប៉ូស្តុករថយន្តក្រុង និងអគាររស់នៅជាច្រើនខ្នងទៀត ។

យោធាអ៊ុយក្រែន និយាយថា រុស្ស៊ីបានបើកការវាយប្រហារយានដ្រូន ៨៥គ្រឿងកាលពីយប់កន្លងទៅ ក្នុងនោះយានដ្រូន ៤០គ្រឿង ត្រូវបានបាញ់ទម្លាក់ ។

នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីរុស្ស៊ី ។ ទីក្រុង Kharkiv ស្ថិតនៅតំបន់ភាគឦសានអ៊ុយក្រែន បានទប់ទល់នឹងការវាយប្រហារពេញបន្ទុករបស់រុស្ស៊ីនៅថ្ងៃដំបូងនៃសង្រ្គាម ហើយចាប់តាំងពីពេលនោះមក ទីក្រុងមួយនេះ បានក្លាយជាគោលដៅវាយប្រហារញឹកញាប់ដោយយានដ្រូន មីស៊ីល និងគ្រាប់បែកតម្រង់គោលដៅ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm