រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ គំរាមអាមេរិក ជាមួយការវាយប្រហារលើមូលដ្ឋានទ័ពទាំងអស់របស់ខ្លួន នៅមជ្ឈិមបូព៌ា

2025/06/12 12:35:05 am        94

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ឯក Aziz Nasirzadeh បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយអះអាងថា ប្រសិនបើជម្លោះប្រដាប់អាវុធជាមួយសហរដ្ឋអាមេរិក ផ្ទុះឡើង អ៊ីរ៉ង់នឹងកំណត់គោលដៅមូលដ្ឋានយោធាទាំងអស់របស់ប្រទេសនេះ នៅទូទាំងមជ្ឈឹមបូព៌ា។

លោក Nasirzadeh បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖«អ្នកតំណាងអាមេរិកមួយចំនួនកំពុងគំរាមកំហែងថា ប្រសិនបើការចរចា បរាជ័យ វាអាចកើតឡើងជាជម្លោះបើកចំហ»។ «ខណៈពេលដែលខ្ញុំ នៅតែមានសង្ឃឹមសម្រាប់ដំណោះស្រាយការទូតដ៏ជោគជ័យមួយ យើងត្រៀមខ្លួនសម្រាប់សេណារីយោណាមួយ។ ប្រសិនបើជម្លោះ កើតឡើងលើពួកយើង សត្រូវនឹងប្រឈមមុខនឹងការខាតបង់កាន់តែ  ច្រើន។ ក្នុងករណីបែបនេះ សហរដ្ឋអាមេរិក នឹងត្រូវបង្ខំឲ្យដកខ្លួនចេញពីតំបន់។ មូលដ្ឋានទ័ពអាមេរិកទាំងអស់ ស្ថិតនៅក្នុងដៃរបស់យើង ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារលើទឹកដីនៃប្រទេសដែលពួកគេ ស្ថិតនៅនោះទេ។

យោងតាមលោក Nasirzadeh បានឲ្យដឹងថា នាពេលថ្មីៗនេះ អ៊ីរ៉ង់បានធ្វើការសាកល្បងមីស៊ីលដែល   បំពាក់ក្បាលគ្រាប់ ២តោន ដោយបញ្ជាក់ពីសមត្ថភាពដ៏ទូលំទូលាយនៃកងកម្លាំងប្រតិបត្តិការរបស់ខ្លួន។ លោក Nasirzadeh បានសង្កត់ធ្ងន់ថា៖«យើងនឹងមិនទទួលយកការរឹតបន្តឹងណាមួយឡើយ ហើយគ្មាននរណាម្នាក់ មានសិទ្ធិចរចាក្នុងរឿងនេះទេ»។

សហរដ្ឋអាមេរិក រក្សាបាននូវបណ្តាញសកលនៃមូលដ្ឋានយោធាប្រមាណ ១.000 កន្លែង ដែលមានបុគ្គលិកអាមេរិកជាង ១៧០.000នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជាង ៨០។ ទាហានអាមេរិកភាគច្រើន ឈរជើងនៅប្រទេសជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង។ នៅមជ្ឈិមបូព៌ា ទីតាំងយោធារបស់សហរដ្ឋអាមេរិក មាននៅប្រទេសបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គុយវ៉ែត អារ៉ាប់រួម អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm