ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅអាហ្វ្រិកខាងត្បូង ឡើងដល់ ៩នាក់ ខណៈមានក្មេងបាត់ខ្លួន

2025/06/12 01:41:42 am        271


រដ្ឋបាល ក្នុងតំបន់ នៅថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅតំបន់ភាគខាងកើតនៃប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់យ៉ាងហោចណាស់ ៩នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកក្មេងៗបាត់ខ្លួន បន្ទាប់ពីរថយន្តក្រុង ១គ្រឿង បានហូរទៅតាមខ្សែទឹក។

ការមានព្រិលធា្លក់ និងព្យុះខ្លាំង បានប៉ះពាល់ដល់តំបន់ជាច្រើននៃខេត្ត Eastern Cape ដោយប្រទេសទាំងមូលប្រឈមនឹងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង នារដូវរងា ចាប់តាំងពីសប្តាហ៍មុន។ ហើយបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាល ក្នុងតំបន់ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង នៅតំបន់ OR Tambo ឥឡូវនេះ បានឆក់យកជីវិតមនុស្ស ៩នាក់ ហើយ ដោយដំឡើងចំនួនអ្នកស្លាប់ពី ៧នាក់ នៅមុននេះ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ការស្វែងរកក្មេងៗបាត់ខ្លួន នៅលើរថយន្តដឹកសិស្ស ដែលបានហូរទៅតាមខ្សែទឹក កំពុងបន្តមាននៅព្រឹកថ្ងៃពុធនេះ។ លោកស្រី Khuselwa Rantjie អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត Eastern Cape បានប្រាប់សារព័ត៌មាន AFP ថា លោកស្រីមិនអាចបញ្ជាក់ពីចំនួនកុមារ ឬមនុស្សពេញវ័យ នៅលើឡានក្រុងនោះបានទេ។ តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មានកុមារ ១០នាក់កំពុងបាត់ខ្លួន។

យោងតាមរដ្ឋាភិបាល បានឲ្យដឹងថា មនុស្សរាប់រយនាក់ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីថ្ងៃចន្ទមក ដែលភាគច្រើនមកពីតំបន់ OR Tambo និង Amathole ដោយមួយចំនួនត្រូវបានផ្លាស់ទីលំនៅទៅនៅតាមសាលារៀន និងសាលាក្រុង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm