ជំនួយការវិមានក្រឹមឡាំងលោក Vladimir Medinsky និយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.២១២នាក់ ដល់ប្រទេសអ៊ុយក្រែនវិញ ខណៈក្រុងគីវ ប្រគល់សាកសពទាហាន ២៧នាក់ដល់រុស្ស៊ី ។
អ៊ុយក្រែនប្រកាសថា ថា រុស្ស៊ីបានប្រគល់សាកសពទាហានចំនួន ១.២១២នាក់ដែលបានបាត់បង់ជីវិត អំឡុងពេលប្រយុទ្ធជាមួយទាហានទីក្រុងម៉ូស្គូ ជាការចាប់ផ្តើមជំហានសំខាន់ក្នុងកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសទាំង ២ ។
រដ្ឋាភិបាលអ៊ុយក្រែនបញ្ជាក់ថា សាកសពទាំងនេះ រួមទាំងទាហានដែលបានស្លាប់នៅតំបន់ជម្លោះសំខាន់ៗដូចជាតំបន់ Kharkiv, Lugansk, Donetsk, Zaporizhzhia និងតំបន់ Kherson ក៏ដូចជាគ្រោះថ្នាក់ពីការវាយបករបស់អ៊ុយក្រែននៅតំបន់ Kursk របស់រុស្ស៊ី ។
លោក Medinsky និយាយទៀតថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមដោះដូរអ្នកទោសរងរបួសធ្ងន់ នៅថ្ងៃព្រហស្បតិ៍ស្អែក ៕